កម្មករជាង២០ម៉ឺននាក់មកពីរោងចក្រជាង៣០០ចូលរួមយុទ្ធនាការ«មិនប្រើប្លាស្ទិក»
គិតត្រឹមថ្ងៃទី២៨ ធ្នូ កម្មករ កម្មការនីជាង២០ម៉ឺននាក់ បានប្តេជ្ញាចិត្តចូលរួម យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកំលាំងគ្នាការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក»។ គិតចាប់ពីថ្ងៃទី១ កញ្ញា ដល់ថ្ងៃទី២៨ ធ្នូ កម្មករ កម្មការនី ចំនួន ២១៧,៩១៩ នាក់ បានប្តេជ្ញាចិត្តចូលរួម យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយបានចុះផ្សព្វផ្សាយសរុបចំនួន ៣៦៨ លើក ក្នុងរោងចក្រសហគ្រាសសរុបចំនួន ៣១៣ រោងចក្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ គិតត្រឹមថ្ងៃទី២៧ ធ្នូ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានអ្នកចូលរួមសរុបចំនួន ៣,៦៦២,៣៨៩អង្គ/នាក់ ក្នុងនោះរួមមានលោកគ្រូអ្នកគ្រូសរុបចំនួន ១២៨,៤៦១នាក់ សិស្សានុសិស្សសរុបចំនួន ៣,២៥៦,២៥៦នាក់ កម្មករកម្មការនី សរុបចំនួន 2២១៦,៦៣១នាក់ និងអ្នកចូលរួមផ្សេងៗទៀត សរុបចំនួន ៤១៧,០៧៨អង្គ/នាក់។ ក្នុងយុទ្ធនាការនោះមានការចូលរួមគាំទ្រពីរាជធានី-ខេត្តចំនួន ១៩ គឺខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កំពត មណ្ឌលគិរី ភ្នំពេញ ព្រៃវែង ពោធិ៍សាត់ រតនគិរី ព្រះសីហនុ ស្ទឹងត្រែង ស្វាយរៀង តាកែវ កែប ឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ៕