សាស្រ្តាចារ្យកូនកាត់ប៉ាឡេស្ទីន-អាមេរិកម្នាក់ឈ្នះពាន់រង្វាន់ពីមូនិធិសន្តិភាពនីវ៉ាណូ

លោកសាស្រ្តាចារ្យ មូហាមេត អាប៊ូ នីម័ (Mohammed Abu-Nimer) ជាសាស្រ្តាចារ្យអាមេរិកដើមកំណើតប៉ាឡេស្ទីន​មួយរូប បានក្លាយជាអ្នកឈ្នះពានរង្វាន់សន្តិសភាពនៃមូលនិធិ នីវ៉ាណូ (Niwano Peace Foundation) ដែលគេដឹងថា ជាមូលនិធិមួយមានទីស្នាក់ការនៅជប៉ុន ។

វ៉ាទីកង់ញូវបានរាយការណ៍ថា លោកសាស្រ្តាចារ្យ បានទទួលពានរង្វាន់លើកទី​៤១​ប្រឆាំឆ្នាំ​២០​២៤ ក្រោយពេលដែលលោកបានចំណាយពេលមួយជីវិតគឺដើម្បីសន្តិភាព និងកិច្ចសន្ទនាអន្តរជំនឿ។​

មូលនិធិដែលមានទីស្នាក់ការនៅប្រទេសជប៉ុនមួយនេះបានអះអាងថា អ្វីដែលគួរឱ្យចាប់អា​រម្មណ៍បំផុតអំពីការងាររបស់គាត់គឺការចូលរួមចំណែករួមរបស់គាត់ចំពោះបុព្វហេតុសន្តិភាព។

ប្រភពដដែលបានបន្តថា  ដោយកត់សម្គាល់ពីការរួមចំណែករបស់គាត់តាមរយៈការរួមបញ្ចូលការអប់រំជាមួយនឹងការដោះស្រាយជម្លោះនិងសកម្មភាពកសាងសន្តិភាពជាពិសេសតាមរយៈការយល់ដឹងយ៉ាងជ្រាលជ្រៅរបស់គាត់អំពីការលើកលែងទោស និងការផ្សះផ្សានៅក្នុងសាសនាឥស្លាម ហើយអនុវត្តវា ប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្ត គឺជាខ្លឹមសាររួម និង​ជាប្រភពនៃចំណុចទាក់ទាញ៕