សម្តេចប៉ាប អរគុណការលើកកម្ពស់សន្តិភាព ដោយការប្រគុំតន្ត្រី

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបាន ផ្ញើសារជាវីដេអូក្នុងឱកាសនៃការប្រគុំតន្ត្រីសាមគ្គី 'Cadena 100 for Peace' ដែលរៀបចំដោយក្រុមអន្តរសភាលោកអភិបាលនៃ​ព្រះសហគមន៍កាតូលិក អេស្ប៉ាញ ដែលរៀបចំឡើងក្នុង គោលបំណងលើកកម្ពស់សន្តិភា​ព និងជួយអ្នកដែលរងទុក្ខ។

សម្តេចប៉ាបបានបញ្ជាក់នៅក្នុងសារនោះថា ៖ «ទូលបង្គុំជាខ្ញុំសូមអរគុណដល់សិល្បករដែលចេះ​រួបរួមជាមួយនឹងទឹកចិត្តសប្បុរសធម៌នេះ ដើម្បីជួយជនរងគ្រោះស្លូតត្រង់ ប៉ុន្តែសំខាន់ជាងនេះទៅទៀតគឺសិល្បករប្រែក្លាយតន្ត្រីទៅជាអ្នកនាំសារ និងក្លាយឧបករណ៍កសាងស្ពាននៃសន្តិភាពនៅលើពិភពលោក»។

ជាមួយនឹងពាក្យនៃការដឹងគុណទាំងនេះនៅក្នុងសារជាវីដេអូ សម្តេចប៉ាប បានថ្លែងទៅកាន់អ្នករៀបចំការប្រគុំតន្ត្រីសាមគ្គី «Cadena 100 for Peace»ថា ការប្រគុំតន្ត្រីនេះនឹងបម្រើឱ្យកិច្ចស​ហប្រតិបត្តិការលើគម្រោងដែល Manos Unidas ដែលជា អង្គការក្រៅរដ្ឋាភិបាលដែលគាំទ្រដោយប្រទេសអេស្ប៉ាញ ហើយកំពុងតែចែកចាយជំនួយមនុស្សធម៌ពលរដ្ឋ ដែលរងផលប៉ះពា​ល់ដោយសង្រ្គាមនៅមជ្ឈិមបូព៌ា។

ឆ្នាំនេះ គឺជាលើកទី១៥ហើយ នៃគំនិតផ្តួចផ្តើមនេះ ដែលសិល្បករជាតិ និងអន្តរជាតិ បានចូលរួមបញ្ចេញសំឡេង ដើម្បីអង្វរសុំសន្តិភាព។

នៅក្នុងសារនេះ សម្តេចប៉ាប ក៏បានលើកឡើងនូវទុក្ករបុគ្គលនៅអ៊ុយក្រែន ប៉ាឡេស្ទីន និងអ៊ីស្រា​អែល។

សម្តេចប៉ាបបានរំលឹកពីចំនួនប្រជាជនដែលរងគ្រោះដោយការបំផ្លិចបំផ្លាញ ដោយសង្រ្គាមនិងអំពើហិង្សានានាដែលកំពុងតែកើតមានឡើងនៅលើពិភពលោក៕