ពលរដ្ឋស្លាប់នៅហ្គាស្សាឡើងដល់២៩ ៥០០ នាក់

ពលរដ្ឋស្លូតត្រង់ដែលបានបាត់បង់ជីវិតនៅក្នុងសង្រ្គាមរវាងអ៊ីសា្រអែល និងក្រុមសកម្មជនយោធាហ៉ាម៉ាសបានសម្លាប់មនុស្សសរុបប្រមាណជា ២៩៥០០ នាក់។

តាមការប៉ាន់ប្រមាណនៅក្នុងមួយថ្ងៃពលរដ្ឋប៉ាឡេស្ទីនប្រមាណជា ១០០​នាក់បានត្រូវសម្លាប់ ដោ​យការបាញ់ប្រហារ ជំងឺ របួស និងកង្វះមូលដ្ឋានអាហារគ្រប់គ្រាន់។​

ក្រៅពីអ្នកស្លាប់ចំនួនអ្នកដែលរងរបួសគឺមានប្រមាណជា ៧០០០០ នាក់   ហើយពួកគេកំពុងតែ​ត្រដររស់ដោយប្រឈមមុខនឹងកង្វះគ្រប់យ៉ាងតាំងពីអាហារ ទឹក អគ្គីសនី សូម្បីតែសំភារៈនិងឧបករណ៍វេជ្ជសាស្រ្ត។

តាំងពីសង្រ្គាមបានផ្ទុះឡើង នៅខែតុលា ឆ្នាំ ២០២៣ មក ដល់ពេលនេះ ប៉ាឡេស្ទីនបានអះ​អា​ងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់​១,៣​ភាគរយនៃប្រជាពលរដ្ឋប៉ាឡេស្ទីនសរុប ២,៣លាននាក់ ។​

ពាក់ព័ន្ធនឹងសង្រ្គាមនេះសហគមន៍អន្តរជាតិដោយរួមតាំងសហរដ្ឋអាមេរិកនៅពេលនេះ ហាក់ចង់អោយមានកិច្ចព្រមព្រៀងលើបទឈប់បាញមយយ​ដែលមាននិរន្តរភាបដើម្បីសង្រ្គោះជីវិត ពលរដ្ឋរងគ្រោះ និងធ្វើកិច្ចការមនុស្សធម៌ផ្សេងៗ​៕