អង្គការការីតាសនៅយេរូសាឡឹម៖ កន្លែងគោរពបូជា និងជីវិតជនស៊ីវិលត្រូវតែគោរព

បន្ទាប់ពីរងនូវការវាយប្រហារលើព្រះវិហារកាតូលិកគ្រួសារបរិសុទ្ធនៅហ្គាហ្សា អង្គការការីតាសនៅយេរូសាឡឹមបានចេញផ្សាយសេចក្តីថ្លែងការណ៍និងអំពាវនាវឱ្យមាន "ការគោរពចំពោះភាពពិសិដ្ឋនៃជីវិត និងកន្លែងដែលទីសក្ការៈដែលគួរការពារ។

អង្គការការីតាស បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីចុងសប្តាហ៍មុនថា មនុស្សបីនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមកលើព្រះវិហារនោះ ដោយអ្នកទាំង៣ នាក់ ត្រូវបានគេដឹងថា គឺសុទ្ធសឹងតែជាមនុស្សចាស់ជរា ដែលជាអ្នកមើលខុសត្រូវនៅក្នុងព្រះវិហានោះតែប៉ុណ្ណោះ។

លោក អាលីស្តែ ឌូតុន ( Alistair Dutton) អគ្គលេខាធិការអង្គការការីតាសអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងពីការបំផ្លិចបំផ្លាញរបស់ពួកគេចំពោះព័ត៌មាននៃការវាយប្រហារនេះ។

អង្គការនេះបានអះអាងថា "ការស្លាប់របស់ពួកគេគឺជាការរំលឹកដ៏ឈឺចាប់នៃស្ថានភាពដ៏គួរឱ្យរន្ធត់ដែលជនស៊ីវិល និងបុគ្គលិកពេទ្យកំពុងរស់នៅក្នុងក្រោមការឡោមព័ទ្ធ"។

លោក ​ឌូតុន ក៏​បាន​អំពាវ​នាវ​ដល់​អ្នក​គ្រប់​គ្នា​ដែល​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ឱ្យ​គោរព​ភាព​វិសុទ្ធ​នៃ​ជីវិត និង​ទីធ្លា​ដែល​ត្រូវការពារ។

ការវាយប្រហារនេះក្រៅពីបានសម្លាប់មនុស្សបីអ្នកគឺនៅមានរងគ្រោះលោកបូជាចារ្យ និង​ជនស៊ីវិលជាច្រើននាក់ទៀតផងដែរ៕

Daily Program

Livesteam thumbnail