សម្តេចប៉ាបៈ សេចក្តីស្រលាញ់និងការអត់ឱនគឺមិនដែលចេះយឺតពេលឡើយ

សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលនៅថ្ងៃជួបសាវនាការជាមួយនឹងគ្រីស្តបរិស័ទប្រចាំថ្ងៃពុធ បានមានបន្ទូលថា សេចក្តីស្រលាញ់ និងភាពអត់ឱនគឺមិនសាបសូន្យ ហើយក៏មិនរើសពេលវេលាដែរ សូម្បីតែពេលដែលពិភពលោកនៅក្នុងស្បៃនៃភាពងងឹតសូន្យក៏ដោយ។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា ភាពស្មោះត្រង់គឺអាចបង្ហាញបានគ្រប់ពេលវេលា ហើយសេចក្តីស្រលាញ់ក៏ដូចគ្នា។
សម្តេចប៉ាបឡេអូបានមានបន្ទូលបន្តថា សូមយកគំរូតាមព្រះយេស៊ូ ទោះបីជាទ្រង់ត្រូវប្រឈមមុខនឹងអំពើក្បត់ជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែទ្រង់នៅតែអត់ឱន នៅតែអធ្យាស្រ័យ នៅតែផ្តល់ឱកាស ហើយបន្តបង្ហាញនូវសេចក្តីស្រលាញ់ជានិច្ច។
សម្តេចប៉ាបឡេអូ បានស្វែងរកជាពិសេសនូវ "កាយវិការដ៏ទាក់ទាញ និងភ្លឺស្វាង" នៅក្នុងដំណឹងល្អ ដែលព្រះយេស៊ូត្រូវការ ក្នុងអំឡុងពេលអាហារចុងក្រោយ ហើយទ្រង់នៅតែផ្តល់អាហារដល់អ្នកដែលហៀបនឹងក្បត់ទ្រង់។
សម្តេចប៉ាបមានមានបន្ទូលថា នេះវាមិនត្រឹមតែជាកាយវិការនៃការចែករំលែកប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការព្យាយាមចុងក្រោយដើម្បីបង្ហាញពីការយកចិត្តទុកដាក់ជានិច្ច៕
Daily Program
