សម្តេចប៉ាបឡេអូទី១៤ប្រកាសតែងតាំងប្រធានគណកម្មការការពារអនិតិជនថ្មី

សម្តេចប៉ាបឡេអូទី១៤ កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសតែងតាំងលោកអគ្គអភិបាលជនជាតិបារាំង ធីបូល វ័នី ( Thibault Verny)  ជាប្រធានថ្មីនៃគណៈកម្មាធិការ សម្រាប់ការការពារអនីតិជននៃព្រះសហគមន៍កាតូលិក។​

វ៉ាទីកង់ញូវបានរាយការណ៍ថា លោកអភិបាល ធីបូល វ័នី ត្រូវបានសម្តេចប៉ាបឡេអូតែងតាំងជំនួសពីលោកកាឌីណាល់ ស៊ៀន ប៉ាទ្រិក អូម៉ាឡេ (Seán Patrick O'Malley)។

លោកអភិបាល ត្រូវបានគេដឹងថា គឺជាអ្នកទទួលខុសត្រូវព្រះសហគមន៍ភូមិភាគម៉ូរីយេន និង តារ៉េនទែ ( Maurienne and Tarentaise ) នឹងទទួលខុសត្រូវចំពោះការប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានលើកុមារ ដោយសារតែលោក ជាបុព្វជិតដែលមានបទពិសោធធ្លាប់ធ្វើជាប្រធានក្រុមប្រឹក្សាសម្រាប់ការបង្ការ និងប្រយុទ្ធប្រឆាំងនឹងអំពើអនាចារនៅក្នុងក្រុមអន្តរសភាលោកអភិបាលនៅបារាំង។

លោកអភិបាលត្រូវបានគេដឹងថា បានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការរំលោភបំពាននៅក្នុងព្រះសហគមន៍ ដោយបានលះបង់ខ្លួនគាត់ក្នុងការស្តាប់ និងអមដំណើរជនរងគ្រោះ ក៏ដូចជាអន្តរកម្មចាំបាច់ជាមួយអាជ្ញាធរស៊ីវិល និងតុលាការ៕

Daily Program

Livesteam thumbnail