សម្តេចប៉ាបឡេអូទី១៤ជួបសន្ទនាជាមួយកុមារប្រហែលជា៣០០ នាក់មកពីអ៊ុយក្រែន

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ បានយាងជួបសន្ទនាគ្នាជាមួយនឹងកុមារប្រហែលជា​៣០០ នាក់ មកពី ប្រទេសអ៊ុយក្រែន  ក្រោមការរៀបចំដោយអង្គការការីតាស កាលពីចុងសប្តាហ៍កន្លងទៅ។

នាឱកាសនោះសម្តេចប៉ាបឡេអូបានបន្តលើកកំពស់ឲ្យគ្រីស្តបរិស័ទ យកចិត្តទុកដាក់លើកុមារ  ដោយសង្កត់ធ្ងន់ថា យើងជាគ្រីស្តបរិស័ទ​អាច​រៀន​ធ្វើ​ជា​អ្នក​សាងសង់​ស្ពាន និង​ស្វែង​រក​ឱកាស​ជួយ​អ្នក​ដទៃ។

សម្តេចប៉ាបឡេអូបានមានបន្ទូលទៀតថា នេះហើយជាជំហាន ដែលយើងត្រូវតែបន្តុះតាំងពីវ័យក្មេងទៅ។

នាឱកាសនោះ សម្តេចប៉ាបឡេអូបានលើកទឹកចិត្តឲ្យពួកគេជាសិស្សឱ្យស្វែងរកមិត្តភាពជាមួយព្រះយេស៊ូដោយការចូលរួមក្នុងអភិបូជា និងប្តេជ្ញាខ្លួនក្នុងការកសាងសន្តិភាព។

សម្តេចប៉ាបឡេអូបានវាយតម្លៃខ្ពស់លើប្រធានបទសម្រាប់ការពិភាក្សាដែលនឹងជួយកុមារឱ្យយកឈ្នះលើការរើសអើងក្នុងពេលដែលវាកាន់តែពិបាកនិយាយ ភ្ជាប់ និងចែករំលែកពាក្យ គំនិត និងសូម្បីតែពេលលេងជាមួយអ្នកដទៃ៕

Daily Program

Livesteam thumbnail