សម្តេចប៉ាបតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសនីហ្សេរីយ៉ា

លោកអគ្គអភិបាល ម៉ាយឃើល ហ្វ្រង់ស៊ីស ក្រូធី (Michael Francis Crotty) ត្រូវបានសម្តេចប៉ាបហ្រ្វង់ស៊ីស្កូតែងតាំងជា ឯកអគ្គរាជទូតប្រចាំនៅ ប្រទេសនីហ្សេរីយ៉ា។

វ៉ាទីកង់ញូវបានរាយការណ៍ថា ក្រៅពីតំណាងទូតនៅនីហ្សេរីយ៉ា លោកអគ្គអភិបាលក៏ជាឯកអគ្គរាជទូតសន្តអាសនៈនៅប្រទេសបួគីណាហ្វាសូផងដែរ។​

លោកអគ្គអភិបាលត្រូវបានគេដឹងថា គឺជាបព្វជិតដែលមានដើមកំណើតជាជនជាតិអៀកឡង់  ហើយជាមន្រ្តីការទូតមួយរូបដ៏ប៉ិនប្រសព្វ។​

នៅពេលនេះនីហ្សេរីយ៉ាគឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេនៅទ្វីបអាហ្រ្វិក និងមានប្រជាជនកាតូលិកច្រើនជាងគេទីពីរបន្ទាប់ពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប៉ុន្តែអំពើហិង្សាលើគ្រីស្តបរិស័ទក៏កើតឡើងច្រើនផងដែរ​។​

អំពើ​ហិង្សា​លើ​គ្រីស្តបរិស័ទ​ក្នុង​ប្រទេសនេះ​បាន​កើន​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ ជា​ពិសេស​នៅ​ភាគ​ខាង​ជើង ជាកន្លែងដែលលោកបូជាចារ្យ​និង​អ្នក​កាន់​សាសនា​ភាគច្រើន​​ត្រូវ​បាន​ចាប់​ជំរិតនិង​ឃុំ​ខ្លួន​៕

Daily Program

Livesteam thumbnail