សម្ដេចប៉ាបឡេអូទី១៤តែងតាំងះភិបាលព្រះសហគមន៍ សានឌីយេហ្គោ

សម្ដេចប៉ាបឡេអូទី១៤ កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន បានតែងតាំងលោកបូជាចារ្យ ម៉ាយឃើល ផាម  (Michael Pham ) ដើមកំណើនវៀតណាម ជាអភិបាលឧបត្ថម្ភកព្រះសហគមន៍កាតូលិកនៃភូមិភាគ សាន់ឌីយេហ្គោ (San Diego)។ 

លោកអភិបាលថ្មីនឹងឡើងពីតំណែង នៅព្រះសហគមន៍ នោះបន្តតំណែងពីលោកកាឌីណាល់ រ៉ូបឺត ម៉ាអេរ៉ូ (Robert McElroy) ជាបានក្លាយជាកាឌីណាល់នៃព្រះសហគមន៍ភូមិភាគវ៉ាស៊ីនតោនកាលពីខែមីនា កន្លងទៅ។

លោកអភិបាលថ្មីកើតនៅប្រទេសវៀតណាម ហើយបច្ចុប្បន្នមានអាយុ ៥៨ឆ្នាំ ហើយបានទទួលអគ្គសញ្ញាជាបូជាចារ្យនៅក្នុងឆ្នាំ១៩៩៩។

លោកអភីបាល ម៉ាយឃើល ផាម គឺបានត្រូវគេដឹងថា គឺជាអ្នកគង្វាលដ៏ស្មោះត្រង់ នៅក្នុងព្រះសហគមន៍កាតូលិកទូទាំងភូមិភាគ នេះ ហើយនៅមុនទទួលការតែងតាំងលោកអភិបាលធ្លាប់បានបម្រើកិច្ចការជាច្រើនកន្លងមក។

លោកធ្លាប់ ជាសមាជិកនៃក្រុមប្រឹក្សាប្រតិបត្តិនៃភូមិភាគ ក្រុមប្រឹក្សាគណៈប្រធាន ក្រុមប្រឹក្សាហិរញ្ញវត្ថុ មហាវិទ្យាល័យប្រឹក្សាយោបល់ និងក្រុមប្រឹក្សាបូជាចារ្យ។

លោកអភិបាលបានចូលសាលាទេវវិទ្យាល័យតាំងពីទស្សវត្សរន៍នៃឆ្នាំ១៩៩០ មក  ហើយបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ សាឌីយ៉ាងហ្គោ ហើយបានបញ្ចប់ការបណ្តុះបណ្តាលថ្នាក់អនុបណ្ឌិតផ្នែកទេវទ្យា៕

Daily Program

Livesteam thumbnail