មន្រ្តីវ៉ាទីកង់ថ្កោលទោសទង្វើក្រុមហាម៉ាស់ថ្ងៃទី០៧ ខែតុលា​ឆ្នាំ២០២៣

ពីរឆ្នាំកន្លងទៅ ចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាស់ប្រឆាំងនឹងអ៊ីស្រាអែល សន្តអាសនៈនៅតែបន្តថ្កោលទោសសកម្មភាពរបស់ក្រុមប្រដាប់អាវុធនេះ។

លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈ ឬបុរីវ៉ាទីកង់​បានប្រាប់វ៉ាទីកង់ញូវថា ថ្ងៃទី០៧ ខែតុលា គឺជាថ្ងៃកំណើតនៃការចាប់ផ្តើមនូវអ្វីដែលបានក្លាយទៅជាសង្រ្គាម ដែលបានបំផ្លាញតំបន់ហ្គាហ្សាស្ទ្រីបរៀបដល់ដី។

លោកកាឌីណាល់បានបញ្ជាក់ថា លោកសូម និយាយឡើងវិញនូវអ្វីដែលលោកបាននិយាយនៅក្រោយពេលការវាយប្រហារភេរវកម្មដែលធ្វើឡើងដោយក្រុមហាម៉ាស់ និងកងជីវពលផ្សេងទៀតប្រឆាំងនឹងជនជាតិអ៊ីស្រាអែល និងជនចំណាកស្រុករាប់ពាន់នាក់ដែលរស់នៅទីនោះ ភាគច្រើនជាជនស៊ីវិល។

លោកកាឌីណាល់មានប្រសាសន៍ថា នេះគឺជាអំពើហិង្សាដ៏ឃោរឃៅលើកុមារ ស្ត្រី យុវជន និងមនុស្សចាស់ ហើយវាក៏ ជាការអាម៉ាស់មួយ ។

លោកកាឌីណាល់បានរំលឹកថា នៅពេលនោះសន្តអាសនៈ បានថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ដោយអំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំងជាបន្ទាន់ និងបង្ហាញភាពស្និទ្ធស្នាលជាមួយគ្រួសារដែលរងផលប៉ះពាល់ដោយការវាយប្រហារភេរវកម្ម។

លោកកាឌីណាល់បានបន្តទៀតថា មកដល់ពេលនេះយើងនៅតែ​បានបន្ត​អធិស្ឋាន សូមឲ្យមនុស្សជាតិលុបបំបាត់រូបភាពនៃអំពើហិង្សានេះចេញពីអនាគតកាលរបស់មនុស្សជំនាន់ក្រោយ៕

Daily Program

Livesteam thumbnail