គ្រីស្តបរិស័ទ ម៉ាឡេស៊ីធ្វើធម្មយាត្រាដើម្បីជនពិការ

ជាផ្នែកមួយនៃពិធីបុណ្យករុណាទិគុពណសម្រាប់ជនពិការ គ្រីស្តបរិស័ទ នៃព្រះសហគមន៍កាតូលិកភូមិភាគកូឡាឡាំពួរមួយក្រុម បានរៀបចំដំណើរធម្មយាត្រាពេញមួយថ្ងៃសម្រាប់អ្នកកាន់សាសនាគ្រឹស្តដែលមានបញ្ហារាងកាយនៅថ្ងៃទី ១៩ខែកក្កដាកន្លងទៅនេះ។

ដំណើរធម្មយាត្រានេះ មានចម្ងាយប្រហែល ២០ គីឡូម៉ែត្រ គឺជាដំណើរដ៏ពិសេសមួយ ដោយអ្នកធ្វើធម្មយាត្រាភាគច្រើនទាមទារការថែទាំពិសេស នៅក្នុងគោលបំណងបណ្តុះទស្សនៈគុណធម៌ សេចក្តីសង្ឃឹម និងសេចក្តីសប្បុរស។

នេះគឺជាកម្មវិធីដែលគេរៀបចំឡើងក្រោមប្រធានបទ "មិត្ត" ដើម្បីជួយគ្នាទៅវិញទៅមក៖ ការដើរក្បែរគ្នា និងការជួយអ្នកដទៃ ។

នៅក្នុងកម្មវិធីនេះអ្នកស្ម័គ្រចិត្ដមកពីព្រះសហគមន៍កាតូលិកបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមនេះ និងចែករំលែកការយល់ដឹងអំពីប្រវត្តិរបស់ព្រះវិហារ រូបចម្លាក់ដ៏អស្ចារ្យ និងគំនូរផ្សេងៗដែលតាក់តែងកន្លែងពិសិដ្ឋរបស់គំនូរទាំងនេះ៕

Daily Program

Livesteam thumbnail