ក្រុមលោកអភិបាលមីយ៉ាន់ម៉ា ប្រាប់គ្រីស្តបរិស័ទកុំឲ្យបាត់បង់ជំនឿ

លោកអភិបាលបីអង្គនៅតំបន់រងគ្រោះខ្លាំងបំផុតនៅប្រទេសមីយ៉ាន់ម៉ាដែលកំពុងតែរងគ្រោះព្រោះតែការហែកហួរដោយសង្រ្គាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានព្យាយាមលួងលោមគ្រីស្តបរិស័ទ និងបន្តអប់រំជំនឿដល់ប្រជាជន ទោះបីជាពួកគេប្រឈមុខនឹងមានការស្លាប់ ភាពចលាចល និងការឈឺចាប់ក៏ដោយ។
អភិបាលនៃព្រះសហគមន៍ទាំងបី គឺរួមមាន ព្រះសហគមន៍កាតូលិក ភូមិភាគ មីយីតគីយីណា (Myitkyina) ភូមិភាគបានម៉័ (Banmaw) និង ភូមិភាគឡាស៊ីអូ (Lashio) ដែលជាភូមិភាគបីបានកំពុងតែរងគ្រោះនឹងការប្រយុទ្ធគ្នា។
នៅក្នុងលិខិតរួមគ្នា លោកអភិបាលនៃព្រះសហគមន៍ទាំងបីបានលើកឡើងថា ក្នុងរយៈពេល ៤ ឆ្នាំកន្លងមក ការប្រយុទ្ធគ្នាបាននាំឱ្យមានការបំផ្លិចបំផ្លាញជីវិតគ្រួសារ កសិដ្ឋាន និងដីធ្លី ព្រមទាំងការផ្លាស់ទីលំនៅរបស់មនុស្សរាប់ពាន់នាក់ទៅកាន់ជំរុំជនភៀសខ្លួន ។ ប្រជាជន ព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ និងការសិក្សារបស់កូនៗរបស់ពួកគេ។
នៅក្នុងស្ថានភាពបែបនេះ អ្វីដែលព្រះសហគមន៍អាចធ្វើបាននៅពេលនេះ គឺមានតែការលួងលោមក្នុងជំនឿ ហើយជាពិសេស រំលឹកពួកគេឲ្យចងចាំព្រះបន្ទូលរបស់ព្រះអម្ចាស់ អធិស្ឋានដោយសេចក្តីជំនឿ និងសេចក្តីស្រឡាញ់។
លោកអភិបាលទាំងបីបានលើកឡើងថា យើងលើកទឹកចិត្តគ្នាបន្តស៊ូទ្រាំនឹងការលំបាកទាំងអស់ ហើយដាស់តឿនគ្នាកុំឲ្យធ្លាក់ទឹកចិត្ត អធិស្ឋានសុំសេចក្ដីសុខសាន្តជានិរន្តរ៍ ហើយអង្វរព្រះជាម្ចាស់សុំសេចក្ដីសុខសាន្តដោយអស់ពីចិត្ត គំនិត និងកម្លាំង៕
Daily Program
