ក្រុមលោកអភិបាលកាតូលិក​៣​ប្រទេស​ផ្តើមយុទ្ធនាការបន្ថយក្រដាស និង ឈើ

គណៈកម្មាធិអន្តរភូមិភាគនៃព្រះសហគមន៍កាតូលិកនៅក្នុង ប្រទេសម៉ាឡេស៊ី សិង្ហបុរី និងប្រ៊ុយណេបានចាប់ផ្តើមយុទ្ធនាការអេកូឡូស៊ីដែលផ្តោតលើការកាត់បន្ថយការប្រើប្រាស់ឈើ និងក្រដាស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី ១៧ ខែកក្កដា លោក យ៉ូសែប ហ៊ីអ៊ី (Joseph Hii)  ប្រធានគណៈកម្មការនេះបានពន្យល់ថា យុទ្ធនាការនេះមានគោលបំណងបញ្ចប់ការកាប់បំផ្លាញព្រៃឈើ។

លោកបានមានប្រសាសន៍ថា នៅពេលដែលយើងបំផ្លាញព្រៃឈើរបស់យើង យើងបំផ្លាញសួតរបស់ភពផែនដី បង្កឲ្យ​កំដៅផែនដីកាន់តែអាក្រក់ សម្លាប់ជីវចម្រុះដ៏មានតម្លៃ និងគំរាមកំហែងដល់ការរស់រានមានជីវិតរបស់មនុស្សរាប់លាននាក់ដែលពឹងផ្អែកលើព្រៃឈើដើម្បីរស់នៅ។

លោកអភិបាលបានរំលេចថា កាលពីឆ្នាំ ២០២៣កន្លងទៅ គឺជាឆ្នាំដែលក្តៅបំផុតក្នុងកំណត់ត្រា ដោយសីតុណ្ហភាពសកលជាមធ្យមឡើងដល់ជាង១,៤ អង្សាសេ លើសពីកម្រិតមុនឧស្សាហកម្ម។

តាមការគ្រោងទុក យុទ្ធនាការនេះនឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែកញ្ញា នៅទីក្រុងកូឡាឡាំពួ៕

Daily Program

Livesteam thumbnail