អធិរាជ សេចុង ឌឹ ហ្គ្រ៉េត បង្កើតតួអក្សកូរ៉េដ៏ល្អឥតខ្ចោះ

អធិរាជកូរ៉េសេចុង ឌឹ ហ្គ្រ៉េត កើតនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៣៩៧។ ព្រះអង្គសោយទីវង្គត់​នៅ​​ថ្ងៃ​ទី​​១៧ ខែកុម្ភៈ ឆ្នាំ១៤៥០។ ព្រះអង្គគឺជាស្តេចទី៤ នៃរាជវង្សកូរ៉េ ចូស៊ុន។ សមិទ្ធផល​សំខាន់​​បំផុតរបស់​ព្រះអង្គ ដែលធ្វើឲ្យព្រះអង្គក្លាយជាក្សត្រដ៏សំខាន់ និងល្បី ជាពិសេស គឺការ​បង្កើត​​អក្ខរក្រមកូរ៉េ ឬ ហានហ្សឺល (한글)

បើយោងតាមលោកល្វីស ហ្ស៉ង កាលវ៉េ ភាសាវិទូ ជនជាតិបារាំង បានឲ្យដឹងថា ហានហ្សឺល ផ្តោចមូលដ្ឋានលើការវិភាគដ៏ច្បាស់លាស់នៃសម្លេងនៃភាសា និងភាពជាក់ច្បាស់នៃសំណេរ។ ការសម្របខ្លួនដ៏ល្អឥតខ្ចោះរបស់វាទៅនឹងភាសាកូរ៉េ ធ្វើឲ្យហានហ្ស៉ឺល ជារឿយៗ ត្រូវបាន​បង្ហាញ​​ជាអក្ខរក្រមដែលល្អបំផុតនៅលើពិភពលោក។

សេចុង ឌឹ ហ្គ្រ៉េត កើតនៅក្នុងសង្កាត់ ជុនស៊ូបាង សព្វថ្ងៃគឺជារដ្ឋធានីសេអ៊ូល នៅក្រោមរាជ្យ​នៃ​ជីតារបស់ព្រះអង្គ គឺព្រះរាជា តេចូ ដែលជាស្ថាបនិកនៃរាជ្យវង្សកូរ៉េ ចូស៊ុន។

ចាប់តាំងពីវ័យកុមារ ព្រះរាជាសេចុង បង្ហាញនូវជំនក់ចិត្តក្នុងការរៀនសូត្រយ៉ាងខ្លាំងក្លា។

នៅពេលព្រះរាជាសេចុង ឌឹ ហ្គ្រ៉េត ឡើងសោយរាជ្យ  ជាដំណាកកាលបឋមព្រះអង្គស្ថិតនៅ​ក្រោម​ឥទ្ធិពល​របស់តេចុង ស្តេចទី៣ នៃរាជ្យវង្សចូស៊ុន ដែលនៅបន្តត្រួតពិនិត្យ​កិច្ចការ​យោធា និង​នយោបាយ។ តេចុងបានបំផ្លាញបក្សប្រជែងនានា មានជាអាទិ៍គ្រួសារនៃម្ចាស់​ក្សត្រី​សូហ៊ុន និងដើម្បី​ពង្រឹងអំណាចឲ្យព្រះមហាក្សត្រថ្មី។

ព្រះរាជាសេចុង បានរក្សានយោបាយធ្វើជាសាមន្តរដ្ឋនៃប្រទេសចិនរាជ្សវង្សមីង ដោយបញ្ជូន សួយសារអាករប្រចាំឆ្នាំទៅឲ្យចិន។ ប៉ុន្តែព្រះអង្គព្យាយាមសម្រាលបន្ទុកនៃសួយ​សារអាករ​ដែល​ដាក់​លើ​កូរ៉េ ជាពិសេស អ្វីដែលទាក់ទងនឹងក្មេងស្រីសម្រាប់ធ្វើស្នំស្តេចចិន និងត្បូង​មាន​តម្លៃ ឬ​មាស ប្រាក់ជាដើម។ សួយសារអាករទាំងនេះគឺជាបន្ទុកដ៏ធ្ងន់ធ្ងរ​សម្រាប់ថវិកានៃ​រាជាណាច​ក្រ​កូរ៉េ។

ព្រះរាជាសេចុង ប្រកាន់យកនយោបាយចម្រុះចំពោះប្រទេសជប៉ុន។ ដំបូង ព្រះអង្គផ្តល់​អាទិភាព​នូវវិធានការផ្សះផ្សារ ដូចជា ការបើកកំពង់ផែពាណិជ្ជកម្ម ប៉ុន្តែព្រះអង្គ​ក៏ប្រើប្រាស់​កម្លាំង​ទ័ពផងដែរ។ នយោបាយ ៤ភូមិភាគ និងបន្ទាយការពារចំនួន ៦ បានដាក់ចេញនៅ​ក្រោម​​រាជ្យរបស់ព្រះរាជាសេចុង នៅក្នុងក្របខណ្ឌយុទ្ធសាស្រ្តដែល​សំដៅធ្វើឲ្យ​មាន​សុវត្ថិភាព និងអភិវឌ្ឍដែនដីព្រំដែននៅភាគខាងជើង ជាសំខាន់ គឺនៅតាមបណ្តោយទន្លេ យ៉ាលូ និងទូម៉េន។ ព្រះរាជាសេចុងបញ្ជាក់អំពីភាពត្រឹមត្រូវនៃនយោបាយនេះ​ដោយ​គោលការណ៍​ដែលថ្លែងនៅក្នុង​សៀវភៅកំណត់ហេតុប្រវត្តិសាស្រ្តថា ៖ ”ដែនដីដែល​បុព្វបុរស​បាន​ការពារ ទោះបីជាពួកវាតំណាងឲ្យដីប៉ុនមេដៃ ឬមួយចង្កឹះ ក៏យើងមិនត្រូវបោះ​បង់​ចោល​ដែរ”។

នៅឆ្នាំ១៤២០ ព្រះរាជាសេចុង​ បានស្ថាបនា វិទ្យាស្ថានដែលសំដៅការសិក្សា​ស្រាវជ្រាវ​នយោបាយ និងវប្បធម៌ សម្រាប់ប្រទេសកូរ៉េ។

នៅក្រោមរាជ្យរបស់ព្រះរាជាសេចុង កិច្ចខិតខំប្រឹងប្រែងជាច្រើនត្រូវបានចាប់ផ្តើមដើម្បីធ្វើឲ្យ​ប្រសើរឡើងនូវលក្ខខណ្ឌសេដ្ឋកិច្ច និងសង្គម។ នៅក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងទាំងនេះ ព្រះរាជាបានពិនិត្យការផ្សព្វផ្សាយស្នាដៃដែលទាក់ទងនឹងកសិកម្ម និងការចិញ្ចឹមដង្កូវនាង និង​ត្បាញ​សូត្រ ដាក់ឲ្យដំណើរការនូវការគ្រប់គ្រងដ៏តឹងតែងលើច្បាប់ប្រព័ន្ធ​កម្ចីសម្រាប់​កសិកម្ម ពិនិត្យមើល​ការបង្កើតរូបិយវត្ថុចូស៊ុន និងបង្កើតអង្គភាពដែលមានគោលដៅ​ស្ថាបនា​ប្រព័ន្ធ​គ្រប់គ្រង​ដីធ្លី​ច្បាស់លាស់។ កំណែទម្រង់ទាំងនេះអាចអនុញ្ញាតធ្វើឲ្យមាន​ស្ថិរភាពដល់​សេដ្ឋ​កិច្ច និង​ធ្វើឲ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាកសិករផងដែរ។

 

 

Daily Program

Livesteam thumbnail