ព្រះនាងណូប៊ូកូ តូម៉ូហ៊ីតូ នៃ មីកាហ្សា គ្រីស្តបរិស័ទដំបូងនៅក្នុងខ្សែរាជ្យវង្សជប៉ុន
ព្រះនាងណូប៊ូកូ តូម៉ូហ៊ីតូ នៃ មីកាហ្ស៉ា ឬនាមថា ព្រះនាងណូប៊ូកូ ប្រសូតនៅថ្ងៃទី៩ ខែមេសា ឆ្នាំ១៩៥៥ នៅទីក្រុងលីហ្ស៊ូកា ខេត្តហ្វ៊ូគូអូកា ប្រទេសជប៉ុន។ ព្រះនាងគឺជាភរិយានៃព្រះអង្គម្ចាស់ តូម៉ូហ៊ីតូ នៃ មីកាស្ស៉ា ដែលជាកូនប្រុសច្បងនៃព្រះអង្គម្ចាស់តាកាហ៊ូតូ មីកាហ្ស៉ា ដែលជាចៅប្រុសរបស់ព្រះចៅអធិរាជតៃស្ហ៉ូ និងជាជីដូនមួយនៃព្រះអធិរាជអាគីហ៊ីតូ។ ដូច្នេព្រះនាងណូប៊ូកូគឺជាសមាជិកនៃគ្រួសាររាជ្យវង្សជប៉ុនតាមរយៈចំណងអាពាហ៍ពិពាហ៍។ ព្រះនាងក៏ត្រូវជាក្មួយរបស់លោកតារ៉ូ អាសូ ដែលធ្លាប់បានកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនពីឆ្នាំ២០០៨ ដល់ ឆ្នាំ២០០៩ផងដែរ។
ព្រះនាងណូប៊ូកូ ធ្លាប់បានសិក្សានៅប្រទេសអង់គ្លេស ហើយបានបញ្ចប់ការសិក្សានៅវិទ្យាល័យ រ៉ូសស្លីន ហោស នៅឆ្នាំ១៩៧៣។ បន្ទាប់ពីត្រឡប់មកជប៉ុនវិញ ព្រះនាងបានបង្រៀនភាសាអង់គ្លេស នៅសាលាមត្តេយ្យស្ហ៉ូតូ ដែលព្រះនាងបានបង្កើតផ្ទាល់ នៅតំបន់ស្ហ៊ីប៊ូយ៉ា នៃទីក្រុងតូក្យូ។ នៅប្រទេសអង់គ្លេសនេះដែរ ព្រះនាងបានជួបជាមួយព្រះអង្គម្ចាស់តូម៉ូហ៊ីតូ នៃមីកាហ្ស៉ា ដែលកំពុងសិក្សានៅសកលវិទ្យាល័យអ័កស្វ៉ត។ ពិធីរៀបអភិសេក ត្រូវបានធ្វើឡើងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩៨០។ ចាប់ពីខែធ្នូ ឆ្នាំ១៩៨២ ព្រះអង្គម្ចាស់តូម៉ូហ៊ីតូ នៃមីកាហ្ស៉ា និងព្រះនាងណូប៊ូកូនៃព្រះអង្គ ព្រមទាំងបុត្រៗ បានរស់នៅក្នុងសង្កាត់អាកាសាកា ខណ្ឌមីណាតូ នៃទីក្រុងតូក្យូ។ នេះគឺជាទីតាំងនៃនិវេសនដ្ឋានរបស់សមាជិករាជសមាជិកមីកាហ្ស៉ា ដែលជាសាខាកូនពៅនៃគ្រួសាររាជវង្សជប៉ុន។
ក្នុងជំហានស្ងៀមស្ងាត់ ប៉ុន្តែនេះមានសារៈសំខាន់សម្រាប់រាជ្យវង្សជប៉ុន ដែលមានអាយុកាលចាស់ជាងគេនៅលើពិភពលោក ព្រះនាងណូប៊ូកូ គឺជាភរិយានៃព្រះអង្គម្ចាស់តូម៉ូហ៊ីតូ នៃ មីកាហ្ស៉ា។ ព្រះនាងណូប៊ូកូ គឺជាសមាជិករាជ្យវង្សជប៉ុនដំបូងដែលបានទទួលពិធីបុណ្យអគ្គសញ្ញាជ្រមុជទឹកក្នុងសាសនាកាតូលិក និងក្លាយជាគ្រិស្តបរិស័ទ ហើយព្រះនាងក៏កំពុងដឹកនាំសាខាឯករាជ្យផ្ទាល់ខ្លួនក្នុងគ្រួសាររាជវង្សជប៉ុនផងដែរ។
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមប្រឹក្សាសេដ្ឋកិច្ចនៃរាជ្យវង្សជប៉ុន បានអនុម័តនូវការបង្កើតរាជកិច្ចថ្មីមួយស្ថិតក្រោមការដឹកនាំរបស់ព្រះនាងណូប៊ូកូ ដោយផ្តល់ឲ្យព្រះនាងនូវស្ថានភាពផ្លូវការ និវេសនដ្ឋានឯករាជ្យ និងថវិកា ដែលរបៀបនេះមានបង្កើតថ្មីដំបូងតាំងពីឆ្នាំ១៩៩០។
ប្រសូតនៅឆ្នាំ១៩៥៥ នៅក្នុងគ្រួសារអាសូ ដ៏មានឥទ្ធិពល និងជាគ្រួសារកាតូលិក និងជាក្មួយរបស់លោកតារ៉ូ អាសូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ព្រះនាងណូប៊ូកូ បានទទួលពិធីជ្រមុជទឹកកាតូលិកតាំងពីវ៏័យកុមារ ហើយត្រូវបានចិញ្ចឹមធំធាត់នៅក្នុងជំនឿនៃគ្រិស្តសាសនារ៉ូម៉ាំងកាតូលិក ។
នេះប្រៀបបានជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលគ្រិស្តបរិស័ទនិកាយកាតូលិក មានតិចជាង ១% នៃចំនួនប្រជាជនជប៉ុន ប៉ុន្តែសាសនានេះមានឫសគល់ដក់ជ្រៅចាប់តាំងពីសតវត្សរ៍ទី១៦ នៅប្រទេសជប៉ុន ដោយសារការប្រកាសដំណឹងល្អនៃសន្ត ហ្វ្រ៉ង់ស៊ីស សាវីយ៉េ (Saint Francis Xavier) និងក្រុម “គ្រិស្តបរិស័ទសម្ងាត់” ដែលបានរក្សាទុកសាសនានេះឲ្យនៅរស់រានមានជីវិតឆ្លងកាត់ជាច្រើនសតវត្សរ៍នៃការបៀតបៀន។
ការបង្ហាញសក្ខីភាពដ៏ស្ងៀមស្ងាត់របស់ព្រះនាងណូប៊ូកូ បាននាំយកសាសនាកាតូលិក មកមានវត្តមាននៅចំបេះដូងនៃប្រពៃណីជប៉ុន និងរំឭកឲ្យយើងថា ការត្រាស់ហៅទូទាំងសកលនៃព្រះគ្រិស្ទ អាចឈានដល់គ្រប់វប្បធម៌ និងគ្រប់ជ្រុងជ្រោយនៃពិភពលោក។