កម្មវិធីទូរសព្ទឆ្លាតវៃ «សុខភាពយុវជន» បង្កើតសម្រាប់យុវជន
កម្មវិធីក្នុងទូរស័ព្ទដៃ «សុខភាពយុវជន» ត្រូវបានផ្តួចផ្តើមឡើងដោយក្រុមប្រឹក្សាជាតិកម្ពុជាអភិវឌ្ឍយុវជន និងក្រសួ ងអប់រំ ដែលគម្រោងនេះអនុវត្តដោយបណ្តាញទូរសព្ទជំនួយកុមារកម្ពុជា និងអ៊ែបវិស្វករ Kawsang Co., Ltd ដែលជាផលិតផលរួមគ្នាក្រោមកម្មវិធីដែលគាំទ្រដោយ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) និងរាជរដ្ឋាភិបាលជប៉ុន។

បើតាមការផ្សព្វផ្សាយជាសាធារណៈរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងបានសម្ពោធឱ្យប្រើប្រាស់កម្មវិធី «សុខភាពយុវជន» ជាផ្លូវការ តាំងពីចុងខែមីនា ឆ្នាំ២០២៣ មកម្ល៉េះ ដែលកម្មវិធីនេះត្រូវបានបង្កើតឡើងសម្រាប់កុមារ ប្អូនៗវ័យជំទង់ និងយុវជនខ្មែរ ដើម្បីបង្កើនការយល់ដឹងរបស់ខ្លួនពាក់ព័ន្ធនឹងសុខភាព តាមរយៈការស្តាប់ ការអាន និងការមើលវីដេអូផ្សេងៗនៅក្នុងកម្មវិធីនេះ។
យោងតាមក្រសួងអប់រំ កម្មវិធី «សុខភាពយុវជន» ផ្តល់នូវព័ត៌មានជាក់លាក់ តំណភ្ជាប់ទៅកាន់សេវាពិគ្រោះយោបល់ និងបណ្តាញទូរសព្ទជំនួយ និងពិគ្រោះយោបល់ដោយផ្ទាល់ និងឥតគិតថ្លៃ និងសេវាចាំបាច់នានា ដែលអាចជឿទុកចិត្តបានដូចជា៖ សេវាព័ត៌មាន និងសេវាសុខភាពបន្តពូជ, ការអប់រំសុខភាពផ្លូវភេទ, យេនឌ័រ សុខភាពផ្លូវចិត្ត និងជំនួយគាំទ្រសុខភាពផ្លូវចិត្ត។
វីដេអូអប់រំកម្សាន្តដើម្បីអាចទាញយកកម្មវិធីខាងលើ យុវជនអាចចុចតាមតំណភ្ជាប់ https://apple.co/3Cagf6G (IOS) ឬ https://bit.ly/3Ek744T ( android) ឬ ចូលទៅកាន់ Appstore ឬ Playstore ហើយវាយពាក្យ Youth Health App។
គូរបញ្ជាក់ផងដែរថា កម្មវិធីក្នុងទូរស័ព្ទដៃ «សុខភាពយុវជន» ត្រូវបានផ្តួចផ្តើមឡើងដោយក្រុមប្រឹក្សាជាតិកម្ពុជាអភិវឌ្ឍយុវជន និងក្រសួងអប់រំ ដែលមានការចូលរួមពីបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា និងអ៊ែបវិស្វករ Kawsang Co., Ltd ដែលជាផលិតផលរួមគ្នាក្រោមកម្មវិធីដែលគាំទ្រដោយ UNFPA និងរាជរដ្ឋាភិបាលជប៉ុន៕