សូម​កោត​សរសើរ​ទឹកចិត្តជន​ជាតិ​ជប៉ុន ដែល​ប្រគល់​វត្ថុបុរាណ​ខ្មែរ មក​កម្ពុជា​វិញ

ភ្នំពេញ៖ វត្ថុ​បុរាណ​ខ្មែរ មុន​សម័យ​អង្គរ សម័យអង្គរ និង​ក្រោយ​អង្គរ ចំនួន​៨៥មុខ ត្រូវ​បាន​គ្រួសារ​ជប៉ុន ដែល​ជា​អ្នក​ស្រលាញ់​វប្បធម៌ បាន​ប្រគល់​ឲ្យ​មក​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជាវិញ។ ពិធីចុះ​ហត្ថលេខា ប្រគល់ និងទទួល បាន​ធ្វើ​ឡើង​នៅ ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នេះ នាវេលាម៉ោង៩ ព្រឹក នៅសារមន្ទីរជាតិ រវាង លោក គង់ វីរៈ ប្រធាននាយកដ្ឋានសារមន្ទីរជាតិ នៃក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ នៃ​ព្រះរាជាណា​ច​ក្រកម្ពុជា ជាមួយ​លោកស្រី បណ្ឌិត ហ្វូមីកូ តាកាតុវ៉ា ជាសប្បុរ​ជនជាតិ​ជប៉ុន។

 

តាម​លោកស្រី បណ្ឌិត ហ្វូមីកូ តាកាតុវ៉ា បានឲ្យ​ដឹងថា ការសម្រេច​ចិត្ត​ប្រគល់​វត្ថុបុរាណទាំង ៨៥មុខ ឲ្យមក រាជរដ្ឋាភិបាលនិង ប្រជាជន​កម្ពុជា​វិញ​ គឺ​ដើម្បី ឧទ្ធិស​ដល់​វិញ្ញាណក្ខន្ធ​ស្វាមី​របស់​លោកស្រី គឺ លោកបណ្ឌិត សាស្ត្រាចារ្យ​​ម៉ូរីហ្វូមី តាកាកុវ៉ា។ លោកស្រី​បន្តថា ពេល​ស្វាមី​លោកស្រី​នៅមាន​ជីវិត គឺលោក​ចូលចិត្ត រក្សា​ទុកវត្ថុ​បុរាណ គាត់ប្រមូល​វត្ថុ​បុរាណ​នានា​ទុក​ក្នុងគ្រួសារ។

 

លោក ប្រាក់ សុវណ្ណារ៉ា​ តំណាង​ក្រសួងវ​ប្បធម៌ និង​វិចិត្រ​សិល្បៈ បានឲ្យ​ដឹង ថា វត្ថុបុរាណ​ទាំងនេះជាប្រ​ភេទប​ដិមា​ព្រហ្មញ្ញ​សាសនា ព្រះពុទ្ធ​សាសនា គ្រឿង​លំអ ត្រា​មាន​លំអ​រូប​សត្វ​ធ្វើ​ពីសំរិទ្ធ បំណែ​កតុប​តែង ខ្សែក​ធ្វើពីមាស កុលា​ភាជន៍ និង​អក​កំបោរ​ធ្វើពីស្ពាន់​ដែល​មាន​អាយុ​កាល​ក្នុង​សម័យបុរេ​ប្រវត្តិសាស្ត្រ សម័យ​មុនអង្គរ សម័យអង្គរ និង​សម័យក្រោយអង្គរ។ លោក​ក៏បាន​ថ្ងៃអំណរ​គុណ​ចំពោះ​លោក​ស្រីបណ្ឌិត ហ្វូមីកូ តាកាតុវ៉ា ដែល​មានចិត្តសប្បុរ​ស​ប្រគល់​វត្ថុបុរាណ​ទាំងនេះ​មកកម្ពុជា ។ លោកថា​ក្រៅ​ពីប្រគល់​វត្ថុរាណ​ចំនួន ៨៥​មុខ​មក​ឲ្យ​រាជរដ្ឋា​ភិបាល និងប្រជាជនកម្ពុជាទេ គឺ​លោក​ស្រី​ក៏​បាន ឧបត្ថម្ភ ថវិការចំនួន ៥០០០ ដុល្លា បន្ថែម ទៀត​សម្រាប់​កិច្ចការ​ថែរក្សា​ក្នុង​សារ​ម​ន្ទីរជាតិ។

  

លោក ប្រាក់​សុវណ្ណារ៉ា ក្នុងនាម ក្រសួងវប្បធម៌ ក៏បាន​លើកទឹកចិត្ត​ដល់បុគ្គល​ឯកជន សារមន្ទីរ​ក្រុមហ៊ុន ក៏ដូចស្ថា​ប័ននានា លើ​សកល​លោក ដែល​កំពុងតាំង​បង្ហាញ និងរក្សា​ទុក​វត្ថុបុរាណ​របស់កម្ពុជា សហការ​ជាមួយ​រាជរដ្ឋាភិ​បាល​កម្ពុជា តាម​រយៈ​ក្រសួង ក៏ដូច​ជាតាម​រយៈស្ថាន​ទូត​កម្ពុជា​នៅតាម​ប្រទេស​នីមួយៗ ក្នុង​ការស្ម័គ្រ​ចិត្ត​ប្រគល់​វត្ថុបុរាណ​ទាំងនោះ​មក​វិញ ផង​ដែរ។

 

ក្រសួង​វប្បធម៌​ នៃព្រះរាជា​ណាច​ក្រកម្ពុជា​តែង​ទទួល​បានការ​ប្រគល់​ត្រលប់​មកវិញ នូវវត្ថុរាណ​របស់ខ្មែរ​ដែលបានបាត់​ក្នុង​រយៈ​ពេល​ដែល​ប្រទេ​ស​កម្ពុជា​ស្ថិតនៅ​ក្នុងភាពវឹកវរ នៃសង្គ្រាមស៊ីវិល។

 

លោក គង់ វីរៈ ប្រធាន​យកដ្ឋាន សារមន្ទីរជាតិ​ឲ្យដឹងថា ក្រោយ​ទទួល​បាន​វត្ថុវបុរាណ​នេះ​ពីសប្បុជនជាតិ​ជប៉ុននេះ​ កិច្ចការ​បន្ទាប់​ដែល​ខាង​​សារមន្ទីរ​នឹង​ធ្វើគឺ ធ្វើការ​ចុះបញ្ជីឲ្យ​បាន​ស្រួលបួល។ ធ្វើការស្រាវ​ជ្រាវ​រកប្រភព​នៃវត្ថុបុរាណ​ទាំងនេះ​ចេញ​មក​ពីកន្លែង​ណា មាន​និយាយ​អំពីអ្វីខ្លះ ដើម្បី​ធ្វើសេចក្តី​ពណ៌នា​នីមួយៗ។ បន្ទាប់មក ធ្វើការវិនិច្ឆ័យ តើត្រូវធ្វើជួសជុល ថែទាំ អភិរក្សបន្ថែម? ឬវត្ថុ​ទាំង​នេះ​នៅរឹង​មាំ​ហើយ។​ 

 

លោក​បន្ថែមថា ដើម្បីឲ្យវត្ថុបុរាណ​ទាំងនេះ​កាន់តែ​មានតម្លៃ​គឺត្រូវការ​ដាក់តាំងប​ង្ហាញ ដែលយើ​ងធ្លាប់បាន​ធ្វើ គឺការដា​ក់តាំង​បង្ហាញ​តាមថាវ​នៃសារ​មន្ទីរ និងការដាក់​តាំងពិព័រណ៍​ក្នុងពេល​វេលាពិសេស​ណាមួយ បន្ទាប់​ពីក្រុម​ការងា​រធ្វើការ​ស្រាវជ្រាវ ចង់​ជា​អត្ថបទ និងសេចក្តី​ពណ៌នា​រួច​រាល់ហើយ។​    

Daily Program

Livesteam thumbnail