​ឥណ្ឌា​នឹង​ដឹក​សត្វ​ខ្លាធំ​ ​ចំនួន​ ​៤​ក្បាល​ ​មក​កម្ពុជា​ ​នា​ពេល​ឆាប់ៗ​ខាងមុខ​

​ន្រ្តី​ជាន់ខ្ពស់​នៃ​អង្គការ​ស​ម្ព័ន្ធ​មិត្ត​សត្វព្រៃ​ ​ហៅ​កាត់​ ​W​A​ (​Wild​life​ ​Alliance​) ​បាន​ឱ្យ​ដឹង​ថា​ ​សត្វ​ខ្លាធំ​ ​ចំនួន​៤​ក្បាល​ ​ក្នុង​នោះ​មាន​ឈ្មោល​ចំនួន​១​ ​ក្បាល​ ​និង​ញី​ចំនួន​៣​ក្បាល​ ​នឹង​ត្រូវ​ដឹក​បញ្ជូន​មក​ប្រទេស​កម្ពុជា​នា​ពេល​ខាងមុខនេះ​។​

បើ​កម្ពុជា​ទទួលជោគជ័យ​ ​ក្នុង​ការថែទាំ​ ​និង​អភិ​រក្ស​ខ្លាធំ​ចំនួន​៤​ក្បាល​ ​ដែល​នឹង​មកដល់​ ​គឺ​រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា​ ​នឹង​បង្កើន​ការ​ផ្ដល់​ជូន​ដល់​១​១​ក្បាល​បន្ថែម​ទៀត​។​ ​នេះ​ជា​ការ​ថ្លែង​ឡើង​ពីសំណាក់​កញ្ញា​បណ្ឌិត​ ​ស៊ូ​វណ្ណា​ ហ្គោ​ន​ឡេ​ត​ ​ស្ថាបនិក​ ​និង​ជា​នាយិកា​ប្រតិបត្តិ​អង្គការ​ស​ម្ព័ន្ធ​មិត្ត​សត្វព្រៃ​ ​ហៅ​កាត់​ ​W​A​ (​Wild​life​ ​Alliance​) ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាលពី​រសៀល​ថ្ងៃ​ទី​២​៣​ ​ខែ​ឧសភា​។​

កញ្ញា​ ​ស៊ូ​វណ្ណា​ ​បាន​បញ្ជាក់​ថា​ ​៖​ ​«​សត្វ​ខ្លាធំ​ទាំង​៤​ក្បាល​ ​នឹង​លែង​ក្នុង​តំបន់​ស្នូល​នៃ​ជួរ​ភ្នំក្រវាញ​ ​ដែល​ត្រូវ​បានការ​ពារ​ ​និង​ចាត់ទុកថា​ ​មាន​សុវត្ថិភាព​បំផុត​ ​ក្នុង​ការ​ស្តារ​សត្វ​ខ្លាធំ​នៅ​កម្ពុជា​ឡើងវិញ​»​។​

យោង​តាម​ក្រសួង​បរិស្ថាន​ ​បាន​លើកឡើង​ថា​ ​សត្វ​ខ្លាធំ​ដែល​គ្រោង​លែង​ ​ក្នុង​តំបន់​ស្នូល​នៃ​ជួរ​ភ្នំក្រវាញ​ ​នឹង​ផ្តល់​ការ​គាំទ្រ​ការ​ត្បា​ត​របស់​ឧ​ទ្យានុ​រក្ស​ ​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​ដូចជា​ ​ការ​បំពាក់​វិទ្យុ​ទាក់ទង​ ​លើកសត្វ​ខ្លា​ ​ការ​តាមដាន​ដំណើរ​សត្វ​ខ្លា​ ​ពី​ផ្កាយរណប​ ​ហើយ​ទិន្នន័យ​ដែល​ប្រមូល​បាន​ ​គឺ​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន​។​

ក្រសួង​បន្ត​ថា​ ​ខណៈ​អង្គការ​ស​ម្ព័ន្ធ​មិត្ត​សត្វព្រៃ​ ​និង​ក្រសួង​បរិស្ថាន​ ​បាន​រៀបចំ​ដំឡើង​កាំ​មេ​រ៉ា​ស្វ័យប្រវត្តិ​ ​ចំនួន​៤​១​០​គ្រឿង​ ​នៅ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ ​ដើម្បី​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​ ​នូវ​របាយ​ចំនួន​សត្វព្រៃ​ ​ដែល​ជា​ចំណី​សត្វ​ខ្លា​ឱ្យ​បាន​ជាក់លាក់​។​

គម្រោង​ស្តារ​សត្វ​ខ្លាធំ​ ​ឬ​ខ្លាដំបង​នេះ​ ​គឺជា​គម្រោង​រួមគ្នា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​រដ្ឋាភិបាល​ឥណ្ឌា​ ​ដោយ​ផ្អែកលើ​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ ​រវាងប្រទេស​ទាំង​ពី​​​រ​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២​០​២​២​ ​ដើម្បី​ជា​ការ​បោះជំហាន​ទៅមុខ​ជា​ប្រវត្តិសាស្ត្រ​ ​សម្រាប់​ការ​អភិ​រក្ស​សត្វ​ខ្លាធំ​ ​នៅ​កម្ពុជា​។​

នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ស្តីពី​ការ​គ្រប់គ្រង​សត្វព្រៃ​ ​និង​យុទ្ធសាស្ត្រ​ស្ដារ​សត្វ​ខ្លាធំ​នៅ​កម្ពុជា​ ​ដដែល​នោះ​ដែរ​ ​លោកស្រី​ ​D​e​v​y​an​i​ K​h​o​brag​a​d​e​ ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រគល់​សត្វ​ខ្លាធំ​នេះ​អាច​នឹង​ធ្វើឡើង​អំឡុង​ពេល​ខែវិច្ឆិកា​ ​ឬ​ខែ​ធ្នូ​ខាងមុខ​។​
​យ៉ាងណាក្តី​ការ​ប្រគល់​ខ្លា​មក​កម្ពុជា​នេះ​ ​វា​អាច​ពន្យារពេល​យូរ​ជាង​នេះ​បន្ថែម​ទៀត​ ​ក៏​អាច​ថា​បាន​ ​អាស្រ័យ​ទៅលើ​អាកាសធាតុ​ ​និង​កត្តា​រួមផ្សំ​មួយ​ចំនួន​ទៀត​។​

បើ​តាម​ ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌា​ ​បាន​បញ្ជាក់​ប្រាប់​ថា​ ​៖​ ​«​ការ​ប្រគល់​សត្វ​ខ្លាធំ​នេះ​ ​គឺ​ជំ​ហ៊ាន​ទី​១​ដែល​ប្រទេស​អ្នកស្រី​ឱ្យ​កម្ពុជា​ ​ហើយ​បើ​គម្រោង​នេះ​ទទួលជោគជ័យ​ប្រទេស​ឥណ្ឌា​នឹង​ធ្វើការ​បង្កើន​ការ​ផ្ដល់​ជូន​ដល់​១​១​ក្បាល​បន្ថែម​ទៀត​»​។​

ចំ​ណែ​ល​លោក​ ​ជា​ ​សំអាង​ ​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ ​បាន​ថ្លែង​ដែរ​ថា​ ​ការ​នាំ​សត្វ​ខ្លាធំ​មក​កម្ពុជា​គឺ​នឹង​នាំមក​នូវ​សា​រៈ​ប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា​ក្នុង​នេះ​ក្រៅពី​ស្តារ​សត្វព្រៃ​ដែល​បា​ត់ប​ង់​ហើយ​ ​នៅ​អាច​ជា​ផ្នែក​មួយ​សំខាន់​សម្រាប់​បម្រើ​លើ​វិ​ស​័​យ​ទេសចរណ៍​សម្រាប់​បង្កើន​ជីវភាព​សហគមន៍​មូលដ្ឋាន​ថែមទៀត​។​

លោក​បញ្ជាក់​ថា​ ​៖​ ​«​សម្រាប់​គម្រោង​ស្តារ​សត្វ​ខ្លាធំ​ឡើងវិញ​នេះ​ ​បន្ទាប់ពី​បាត់​វត្តមាន​ពី​ទឹកដី​កម្ពុជា​ ​កាលពី​អំឡុង​ឆ្នាំ​២​០​០​៧​ ​ដោយ​ការ​បរបាញ់​ ​ដើម្បី​ពាណិជ្ជកម្ម​ឆ្អឹង​ ​និង​ស្បែក​។​ ​វត្តមាន​របស់​វា​ ​ធ្លាប់​បាន​រក​ឃើញ​ ​នៅ​តាម​តំបន់​មួយ​ចំនួន​ដូចជា​ភូមិភាគ​ឦសាន​ ​និរតី​ ​និង​ខាងជើង​ប្រទេស​កម្ពុជា​»​។​

ក្រសួង​បរិស្ថាន​ ​និង​អង្គការ​ស​ម្ព័ន្ធ​មិត្ត​សត្វព្រៃ​ ​W​A​ ​បាន​រៀបចំ​ដី​ព្រៃ​ទំហំ​៩​០​ហិកតា​ ​ស្ថិត​ក្នុង​ដែន​ ​ជម្រក​សត្វព្រៃ​តា​តៃ​នៃ​តំបន់​ជួរ​ភ្នំក្រវាញ​ ​ដោយមាន​របង​ដែក​ ​ទ្រុង​ដែក​ ​អាង​ទឹក​ ​និង​សត្វព្រៃ​សម្រាប់​ជា​ចំណី​សម្រាប់​ប​ន្ស៊ាំ​សត្វ​ខ្លាធំ​ ​ដែល​គ្រោង​ទទួល​ពី​រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា​ ​មុន​លែង​ចូល​តំបន់​ស្នូល​នៃ​តំបន់​ការពារ​ធម្មជាតិ​។​

សូម​បញ្ជាក់​ថា​ ​ខ្លាធំ​ ​ឬ​ខ្លាដំបង​ ​ជា​ប្រភេទ​ដែល​មាន​មាឌ​ធំ​ជាងគេ​បំផុត​ក្នុងចំណោម​អំបូរ​ឆ្មា​ ​និង​ងាយស្រួល​ចំណាំ​ ​ដោយសារ​វា​មាន​សម្បុរ​ក្រហម​ ​លឿង​ ​ឬ​ត្នោត​ខ្ចី​ ​មាន​ឆ្នូត​បង្កង់​ពណ៌​ក្រមៅ​ ​កាត់ទទឹង​ដងខ្លួន​។​ ​នៅ​ផ្ន​ក​ខាងក្រោម​ចង្កា​ ​និង​បំពង់ក​មាន​ពណ៌​ស​ ​ខណៈ​កន្ទុយ​មាន​សម្បុរ​ខ្មៅ​ជា​កង់​ៗ​ ​និង​ខ្មៅ​ផ្នែក​ខាងចុង​។​ ​ចំពោះ​លក្ខណៈ​ជីវសាស្ត្រ​ ​គឺ​វា​អាច​រស់នៅ​ក្នុង​ជម្រក​ ​គ្រប់​ប្រភេ​ទ​ដែ​ល​មាន​ទឹក​ ​ចំណី​ ​និង​ម្លប់​គ្រប់គ្រាន់​ ​ព្រោះ​វា​ជា​សត្វ​ចាញ់​ក​ម្ដៅ​ថ្ងៃ​។​
​នៅ​ពេលថ្ងៃ​ក្តៅ​ខ្លាំង​ ​គឺ​វា​ចំណាយ​ពេល​ច្រើន​ម៉ោង​ ​ដើម្បី​ដេក​ត្រាំទឹក​។​ ​វា​មាន​ភាព​ស្ទាត់ជំនាញ​ ​ក្នុង​ការ​ហែលទឹក​ ​ហើយ​វា​មិន​ឡើងដើមឈើ​ទេ​ ​បើ​សិន​មិន​ចាំបាច់​។​ ​ខ្លាធំ​អា​ចចាប់​ចំណី​បាន​ ​ចាប់ពី​សត្វ​តូច​រហូតដល់​សត្វ​ធំ​និង​អាច​បង្កាត់ពូជ​បាន​គ្រប់​រដូវ​ ​និង​អាច​បង្កើត​កូន​បាន​ពី​១​-​៧​ក្បាល​ ​បន្ទាប់ពី​ពពោះ​រយៈពេល​ប្រហែល​១​០​០​ថ្ងៃ​។​ ​វា​អាច​មាន​អាយុ​រហូតដល់​២​៥​ឆ្នាំ​ ​ក្នុង​ធម្មជាតិ​៕

Daily Program

Livesteam thumbnail