អឺរ៉ុបនាំចូលអាវុធកាន់តែច្រើន

យោងតាមទិន្នន័យចុងក្រោយដែលចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកហូម បានឲ្យដឹងថា ការនាំចូលអាវុធសំខាន់ៗរបស់រដ្ឋក្នុងទ្វីបអឺរ៉ុបបានកើនឡើងជាងទ្វេដងក្នុងចន្លោះឆ្នាំ​២០២០ ដល់ ឆ្នាំ២០២៤ ។

ចំពេលដែលមានការព្រួយបារម្ភផ្នែកសន្តិសុខកាន់តែខ្លាំងឡើង គួបផ្សំនឹង គោលនយោបាយការបរទេសកាន់តែស្មុគស្មាញ និងការ ជំរុញការនាំចេញអាវុធរបស់សហរដ្ឋអាមេរិក ការនាំចូលអាវុធរបស់អឺរ៉ុបបានកើនឡើង ១៥៥ភាគរយ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។

វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ ដែលជាវិទ្យាស្ថានអន្តរជាតិឯករាជ្យដែលតែងតែ ស្រាវជ្រាវលើជម្លោះ និងការរំសាយអាវុធបាននិយាយថា ក្នុងអំឡុងពេលដូចគ្នានេះ សហរដ្ឋអាមេរិកបានពង្រឹងជំហររបស់ពួកគេជាអ្នកផ្គត់ផ្គង់សព្វាវុធជាសកល ខណៈដែលប្រទេសរុស្ស៊ីបាត់បង់សក្ដានុពលយ៉ាងខ្លាំង។

យោងតាមទិន្នន័យចុងក្រោយ ស្តីពីការផ្ទេរសព្វាវុធអន្តរជាតិដែលបានចេញផ្សាយកាលពីថ្ងៃចន្ទបានឲ្យដឹងថា អ៊ុយក្រែនបានក្លាយជាប្រទេសនាំចូលអាវុធឈានមុខគេ ពោលគឺ ស្មើនឹង៨,៨ភាគរយនៃការនាំចូលអាវុធពិភពលោក ដែលជាលទ្ធផលនៃសង្រ្គាមដែលបានផ្ទុះជាមួយនឹងរុស្ស៊ី។

សមាជិកណាតូនៅអឺរ៉ុបបានបង្កើនការនាំចូលអាវុធរបស់ពួកគេ ១០៥ ភាគរយ។ ទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីពង្រឹងឧស្សាហកម្មការពារជាតិអឺរ៉ុបដោយខ្លួនក៏ដោយ ក៏អឺរ៉ុបនៅតែពឹងផ្អែកខ្លាំងលើឧបករណ៍យោធារបស់អាមេរិក ដោយពង្រឹងជំហររបស់សហរដ្ឋអាមេរិកជាអ្នកផ្គត់ផ្គង់អាវុធលេចធ្លោលើពិភពលោក។

ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានបង្កើនចំណែកនាំចេញអាវុធពី ៣៥ ភាគរយទៅ ៤៣ ភាគរយទៅប្រទេស១០៧ ​នៅលើពិភពលោក៕

Daily Program

Livesteam thumbnail