បុរសជ្វីប និងប៉ាឡេស្ទីនម្នាក់ប្រកាសប្រាប់ពិភពលោកថានឹងធ្វើយុទ្ធនាការសន្តិភាពនៅដែនដីពិសិដ្ឋ

បុរសពីរនាក់ដែលឪពុករបស់កុមារី២រូបដែលបានបាត់បង់ជីវិតដោយសារតែជម្លោះដ៏យូអង្វែងនៅដែនដីពិសិដ្ឋបានជួបសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ និងលើកឡើងថា ទ្រង់បានជួយចែករំលែកនូវ​ការឈឺចាប់ដែលពិបាកនឹងពណ៌នា ។

រ៉ាមី អែលហាឡាន (Rami Elhalan) ជាបុរសជនជាតិជ្វីហ្វដែលកូនស្រីអាយុ១៣ឆ្នាំរបស់លោក ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅទីក្រុងហ្សេរុយសាឡឹមក្នុងឆ្នាំ ១៩៩៧ ហើយដោយឡែក លោក បាស៊ីម អារ៉ាមីន ( Bassim Aramin) គឺជាជនជាតិប៉ាឡេស្ទីន ដែលកូនស្រីអាយុ ១០ ឆ្នាំរបស់លោក ត្រូវបានសម្លាប់ដោយទាហានអ៊ីស្រាអែលនៅខាងក្រៅសាលារបស់នាងក្នុងឆ្នាំ ២០០៧ ។

បុរស​ទាំង​ពីរ​ឥឡូវ​នេះ​ជា​មិត្ត​ភ័ក្រនឹងគ្នា​ហើយ​បានត្រូវវ៉ាទីកង់ញូវរាយការណ៍ថា ពួកគេកំពុងតែប្តេជ្ញា​តស៊ូ​មតិ​ដើម្បី​សន្តិភាព​នៅ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។

ពាក់ព័ន្ធនឹងកិច្ចការនេះបុរសទាំងពីរបានទទួលការកោតសរសើរពីសម្តេចប៉ាប នឹងបានអញ្ជើញពូកគេជួបទ្រង់និងពិភាក្សាជាមួយនឹងពួកគេ កាលពីសប្តាហ៍មយន។​

បន្ទាប់ពីការជួបនោះ បុរសទាំងពីរបានប្រាប់សារព័ត៌មានថា ពួកគេអាចមានឱកាសជួបសម្តេចប៉ាបនៅក្នុង លក្ខណៈផ្ទាល់ខ្លួនដូច្នេះទេ។

ពួកគេបានលើកឡើងថា សម្តេចប៉ាបបានអោបរិតពួកគេដោយស្និទស្នាល ហើយបានចែករំលែកនូវអ្វីដែលជាការឈឺចាប់របស់ពួកគេ ។

បុរសទាំងពីរបានបញ្ជាក់ថា ពួកគេពិតជារំភើបចិត្តខ្លាំងណាស់ចំពោះការសន្តោសប្រណីររបស់សម្តេចប៉ាប ហើយបានសន្យាថា នឹងខិតខំធ្វើគ្រប់យ៉ាងដើម្បីសន្តិភាពនៅដែនដីពិសិដ្ឋ៕

Daily Program

Livesteam thumbnail