ថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាកុស ៨,១-១០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

ព្រះយេស៊ូធ្វើការអស្ចារ្យដោយធ្វើនំប៉័ងដើម្បីចិញ្ចឹមមនុស្សបួនពាន់នាក់ ព្រះយេស៊ូចិញ្ចឹមទាំងរូបកាយ និងណែនាំទាំងផ្លូវវិញ្ញាណរបស់មនុស្សលោក។ បងប្អូនជាទីស្រឡាញ់! ពិតមែនព្រះយេស៊ូបានមកនៅ ក្នុងលោកនេះដើម្បីថែទាំថែរក្សាប្រជាជានរបស់ព្រះអង្គ នៅពេលដែលគេមករកព្រះអង្គ ព្រះអង្គក៏មានចិត្តអាណិតអាសូរប្រជាជនទាំងនោះ! ដោយក្តីអាណិតមេត្តាស្រឡាញ់ដល់ប្រជាជនរបស់ព្រះអង្គ ហេតុនេះព្រះអង្គបានណែនាំអប់រំគេ។
ពេលដើរតាមព្រះអង្គ ព្រះអង្គឃើញសេចក្តីត្រូវការរបស់បងប្អូនបួនពាន់នាក់ ទ្រង់ក៏យកនំប៉័ងប្រាំពីរដុំ និងត្រីខ្លះៗផ្តល់ឱ្យគេទទួឡទានយ៉ាងបរិបូរ ហើយក៏មាននំប៉័ង និងត្រីសល់ថែមទៀត។ ក្នុងហេតុការណ៍ចែកនំប៉័ងនោះ ព្រះយេស៊ូក៏បានហៅក្រុមសាវ័កឱ្យមកចូលរួមដើម្បីចែករំលែក នឹងបម្រើប្រជាជន។ កិច្ចការទាំងអស់ដែលព្រះយេស៊ូបានធ្វើ ព្រះយេស៊ូអត់ធ្វើដោយព្រះអង្គឯងទេ គឺមានសាវ័កចូលរួមដែល និងជាសាក្សីនៃកិច្ចការដែលព្រះអង្គធ្វើ។ ដូចចឹ្នងព្រះអង្គបានត្រាស់ហៅសាវ័កឱ្យមកចូលរួមនៅក្នុងកិច្ច ការរបស់ព្រះអង្គដើម្បីសម្តែងមេត្តាករុណា សម្តែងសេចក្តីស្រឡាញ់ដល់បងប្អូនឯទៀតៗ។
ថ្ងៃនេះយើងក៏បានទទួលព្រះបន្ទូលរបស់ព្រះយេស៊ូ រាល់ពេលដែលយើងបានស្តាប់ព្រះបន្ទូល រាល់ពេលដែលយើងអានព្រះបន្ទូលដំណឹងល្អ រាល់ពេលដែលយើងចូលរួមអភិបូជាថ យើងបានស្តាប់ព្រះបន្ទូល និងបានទទួលព្រះកាយរបស់ព្រះអង្គ នេះសឱ្យយើងឃើញថានៅពេលដែលយើងបាន ទទួលព្រះយេស៊ូផ្ទាល់ជាអាហារ នឹងនាំឱ្យយើងមានជីវិតថ្មី មានក្តីសង្ឃឹមថ្មី តាមរយៈរស់នៅ និងកិច្ចការប្រចាំថ្ងៃរបស់យើង គឺយើងជួបដើរជាមួយព្រះជាម្ចាស់។ ទោះបីយើងមើលព្រះជាម្ចាស់មិនឃើញ ប៉ុន្តែព្រះយេស៊ូបានយាងនៅក្នុងលោកនេះ ព្រះអង្គបានណែនាំឱ្យយើងទៅរកព្រះបិតារបស់ព្រះអង្គ។
ព្រះយេស៊ូជាបុគ្គលតែម្នាក់គត់ដែលព្រះបិតាបានចាត់ឱ្យមកណែនាំ ជីវិតរបស់យើងនៅក្នុងលោកនេះអាចភ្ជាប់ នៅលោកខាងមុខ មានព្រះបិតាដែលស្រឡាញ់យើង នឹងរង់ចាំយើង។ នៅក្នុងការចូលរួមស្តាប់ព្រះបន្ទូលថ្ងៃនេះ សូមឱ្យបងប្អូនមានសទ្ធាជ្រះថ្លាគឺជឿថា អ្វីៗដែលព្រះយេស៊ូធ្វើនៅក្នុងលោកនេះ គឺព្រះអង្គមានសេចក្តីស្រឡាញ់ ជាមាគ៌ានាំឱ្យមនុស្សទាំងអស់ទៅរកព្រះបិតារបស់ព្រះអង្គ ហើយអ្វីដែលព្រះសហគមន៍ធ្វើសព្វថ្ងៃ ដូចជាការសួរសុខទុក្ខបងប្អូនអ្នកជំងឺ អ្នកខ្វះខាត អប់រំជំនឿ ពិធីបុណ្យទាំងអស់នេះគឺជាសញ្ញាសំគាល់ បង្ហាញថា ក្នុងព្រះយេស៊ូព្រះអង្គបង្រូបបង្រួមយើងទៅជាគ្រួសារមួយដ៏ធំរបស់ព្រះអង្គ។
សូមបងប្អូនមានសេចក្តីសោមន្សរីករាយ បើកចិត្តបើកគំនិតឱ្យទូលំទូលាយ ដោយជឿថាអ្វីដែល ព្រះយេស៊ូបានប្រោសប្រទាននំប៉័ងពីមុន និងត្រីនោះ សព្វថ្ងៃព្រះយេស៊ូក៏នៅតែបន្តចែក និងប្រទានរូប កាយរបស់ព្រះអង្គដើម្បីឱ្យយើងបានទទួលជីវិតអស់កាលជានិច្ច។ សូមសេចក្តីសុខសាន្ត និងសូមជូន ពរដល់បងប្អូនទាំងអស់គ្នា៕
Daily Program
