ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥អត្ថបទគម្ពីរ ម៉ាថាយ (៥,១៧-១៩)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

បងប្អូនជាទីគោរពនៅក្នុងអត្ថបទថ្ងៃនេះតាមម៉ាថាយ (៥,១៧-១៩) ព្រះយេស៊ូមានព្រះបន្ទូលថា ព្រះអង្គមិនមកលុបបំបាត់គម្ពីរវិន័យ ឬគម្ពីរព្យាការីទេ ព្រះអង្គក៏មានព្រះបន្ទូលថា គ្មានចំណុចណានៃគម្ពីរវិន័យត្រូវលុបបំបាត់ឡើយ គឺគម្ពីរទាំងមូលនឹងនៅស្ថិតស្ថេររហូតដល់ទីបំផុត។ ដូច្នេះអត្ដបទនេះបញ្ជាក់ថា ព្រះយេស៊ូមិនមកលុបបំបាត់គម្ពីរវិន័យ ឬដាក់បន្ទុកណាមួយនៅក្នុងគម្ពីរវិន័យទេ គឺព្រះអង្គមកដើម្បីធ្វើឱ្យគម្ពីរវិន័យមានអត្ថន័យពេញលក្ខណៈវិញ។
បងប្អូនជាទីគោរព! តើព្រះយេស៊ូធ្វើឱ្យគម្ពីរវិន័យមានអត្ថន័យពេញលក្ខណៈយ៉ាងដូចម្តេច? ព្រះយេស៊ូធ្វើឱ្យគម្ពីរវិន័យមានអត្ថន័យពេញលក្ខណៈ ទីមួយ៖ព្រះជាអម្ចាស់ចាប់ផ្តើមសម្តែងការអស្ចារ្យរបស់ព្រះអង្គតាមរយៈព្រះយេស៊ូគ្រីស្ត គឺព្រះយេស៊ូចាប់ផ្តើមប្រោសអ្នកជំងឺគ្រប់ប្រភេទឱ្យបានជាសះស្បើយ។ ទីពី៖យេស៊ូធ្វើឱ្យព្រះគម្ពីរមានអត្ថន័យពេញលក្ខណៈ ដោយមានព្រះបន្ទូលប្រៀនប្រដៅដល់បណ្តាជនពីលើភ្នំអំពីសេចក្តីសុចរិត គឺទំនាក់ទំនងត្រឹមត្រូវជាមួយព្រះជាអម្ចាស់ និងជាមួយបងប្អូនឯទៀតៗ។
នេះជាវិន័យដល់សំខាន់ដែលគម្ពីរវិន័យ និងគម្ពីរព្យាការីណែនាំបងប្អូនឲ្យកាន់ និងអនុវត្តតាមនៅក្នុងជីវិតរស់នៅរបស់ពួកគេប្រចាំថ្ងៃ។ អ្នកណាគោរពវិន័យនេះ និងអនុវត្តន៍តាមអ្នកនោះធ្វើឱ្យគម្ពីរវិន័យមានអត្ថន័យពេញលក្ខណៈ។ ព្រះយេស៊ូព្រះសណ្តាប់គម្ពីរវិន័យ និងគម្ពីរព្យាការីពិតៗមែន ព្រមទាំងធ្វើឱ្យវាមានអត្ថន័យពេញលក្ខណៈ។ ព្រះយេស៊ូមានទំនាក់ទំនងត្រឹមត្រូវជាមួយព្រះជាអម្ចាស់ និងបងប្អូនឯទៀតៗផងដែរ។
យើងព្យាយាមអនុវត្តន៍តាមវិន័យ និងបង្រៀនបងប្អូនឯទៀតៗឲ្យធ្វើតាមវិន័យរបស់ព្រះអង្គ ថ្ងៃនេះព្រះសហគមន៍កាតូលិកនឹករំលឹកបុណ្យសន្តបាណាបាសជាគ្រីស្តទូត។ សន្តបាណបាស បានអនុវត្តន៍តាមវិន័យរបស់ព្រះអង្គ នឹងបង្រៀនបណ្តាជនជាច្រើនឲ្យកាន់ និងធ្វើតាមវិន័យផងដែរ។ សូមព្រះជាអម្ចាស់ប្រោសប្រទានព្រះអំណោយទានពិសេសដល់យើង ដើម្បីឱ្យយើងម្នាក់ៗគោរព និងអនុវត្តន៍វិន័យរបស់ព្រះអង្គជានិច្ច និងអាចចូលនៅក្នុងព្រះរាជ្យរបស់ព្រះជាអម្ចាស់។ សូមព្រះជាអម្ចាស់ប្រទានពរយើង៕
Daily Program
