ថ្ងៃទី០៧ ខែសីហា ២០២៤អត្ថបទគម្ពីរ ម៉ាថាយ (១៥,២១-២៨)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

បងប្អូនជាទីគោរពអត្ថបទព្រះគម្ពីរថ្ងៃនេះលោកម៉ាថាយ (១៥,២១-២៨) រៀបរាប់ពីព្រះយេស៊ូ និងស្រ្តី សាសន៍កាណា  ស្រ្តីនោះស្គាល់ច្បាស់ព្រះយេស៊ូគឺជា ព្រះសង្គ្រោះ។ ដូច្នេះហើយនាងបានទូលព្រះអង្គថា «ឱ​ព្រះអម្ចាស់ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ម្ចាស់​ផង! កូន​ស្រី​ខ្ញុំ​ម្ចាស់​ត្រូវ​ខ្មោច​ចូល​បណ្ដាល​អោយ​វេទនា​ខ្លាំង​ណាស់»។ ដំបូងព្រះយេស៊ូមិន​សព្វព្រះហឫទ័យ​ជួយកូនស្រីនាង​ឡើយ ប៉ុន្តែក្រុមសាវ័កចូលមកហើយទូលព្រះអង្គថា “សូមព្រះគ្រូប្រោសប្រណីដល់នាងផង ព្រោះនាង​ចេះ​តែ​ស្រេក​អង្វរពីក្រោយយើង” ត្រង់នេះលោក ម៉ាថាយបង្ហាញគោលដៅបេសកកម្មរបស់ព្រះអង្គ។

ព្រះយេស៊ូមានព្រះបន្ទូលថា ព្រះជាអម្ចាស់បានចាត់ឱ្យខ្ញុំមករកអស់អ្នកដែលវង្វេងនៅក្នុងចំណោមជន ជាតិអ៊ីស្រាអែលប៉ុណ្ណោះ គឺព្រះយេស៊ូយាងមករកតែ អស់អ្នកដែលដើរផ្លូវខុសនៅក្នុងចំណោម ជនជាតិអ៊ី ស្រាអែល ប៉ុន្តែនាងសុំអង្វរម្តងហើយម្តងទៀត ដោយមានព្រះបន្ទូលថា ព្រះអម្ចាស់អើយ សុំជួយខ្ញុំម្ចាស់ ផង ព្រះយេស៊ូមិនមានព្រះហឫទ័យជួយកូនស្រីនាងភ្លាមៗទេ ព្រះយេស៊ូសាកល្បងជំនឿរបស់នាង ព្រះ​អង្គ​មានព្រះបន្ទូលទៀតថា «មិន​គួរ​យក​អាហារ​របស់​កូន​ចៅ​បោះ​ទៅ​អោយ​កូន​ឆ្កែ​ស៊ី​ឡើយ»។  នាង​ទូល​ព្រះអង្គ​ថា៖ «ពិត​មែន​ហើយ​ព្រះអម្ចាស់! ប៉ុន្តែកូន​ឆ្កែ​ស៊ី​កំទេច​អាហារ​ដែល​ជ្រុះ​ពី​តុ​របស់​ម្ចាស់​វា»។ ព្រះ​យេ​ស៊ូ​មើលឃើញនាងនោះទូលសុំអង្វរព្រះអង្គក៏មានព្រះបន្ទូលសរសើរជំនឿនាងថា​ «នាង​អើយ! នាង​មាន​​​ជំនឿ​មាំមួន​ណាស់ ដូច្នេះសូម​អោយ​បាន​សំរេច​តាម​ចិត្ត​នាង​ប្រាថ្នា​ចុះ!»។

បងប្អូនជាទីគោរព! អត្ថបទនេះជាគំនូរនៃការអធិដ្ឋានរបស់គ្រីស្តបរិស័ទ យើងត្រូវ​ស្តាប់​ព្រះបន្ទូលដែល​ព្រះអង្គមាន​មកយើង ដូចអត្ថបទថ្ងៃនេះ! ព្រះយេស៊ូព្រះសន្តាប់ស្រ្តីសាសន៍កាណាម្នាក់ទូលសុំបីដង បូក​រួម​និងក្រុមសាវ័កមួយដងដែលនោះ ទ្រង់ក៏ឆ្លើយតបនាងនោះពីរដងដែរ។ នៅពេល​ដែល​យើង​អធិ​ដ្ឋាន​ព្រះយេស៊ូក៏ ព្រះសន្តាប់ពាក្យអធិដ្ឋានរបស់យើងដែរ។ ទីពីរសុំបងប្អូនពិនិត្យមើលជីវិតនៃការអធិដ្ឋាន និង​ជំនឿ​របស់ខ្លួនផ្ទាល់! តើពួកយើងអធិដ្ឋាន ជារៀងរាល់ថ្ងៃដែរឬទេ? តើពួកយើងមានជំ​នឿមាំ​មួន​ដូច​ស្រ្តី​កាណា​នោះដែរឬទេ? សូមបងប្អូនគិត ពិចារណាបន្តិច។ សូមព្រះជាអម្វាស់ប្រទានពរយើង៕

Daily Program

Livesteam thumbnail