ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានបញ្ជាឱ្យអភិបាលខេត្តកំពត លោក ម៉ៅ ធនិន រៀបចំរបាយការណ៍លម្អិតជូនក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការស្នើសុំជួយអន្តរាគមន៍របស់ តំណាងក្រុមហ៊ុនទាំង១៨ ដែលធ្លាប់មានឈ្មោះក្នុងបញ្ជីអ្នកទទួលការឆ្នាំ២០២៣ ឱ្យមានឈ្មោះ ជាអ្នកទទួលការឆ្នាំ២០២៤ ដដែល។