ជម្រាបសួរបងប្អូនជាទីស្រឡាញ់! ព្រះបន្ទូលថ្ងៃនេះគឺល្អណាស់សម្រាប់យើងជាគ្រីស្តបរិស័ទដើម្បីដើរតាមមព្រះអង្គ។ ម៉ាថាយ(១៩,២៣-៣០) ព្រះយេស៊ូចង់ឱ្យយើងចិត្តតែមួយជាមួយនិងព្រះអង្គ គឺដើរតាមព្រះអង្គដោយចិត្តលះបង់។ បងប្អូនដឹងហើយថានៅក្នុងជីវិតលោកិ៍យ មានរឿងច្រើនដែលទាមទារចិត្តរបស់យើងឱ្យឆ្ងាយពីព្រះជាម្ចាស់ជាពិសេសគំនិតរកស៊ី គំនិតដែលធ្វើឱ្យយើងរវីរវល់តែក្នុងលោកនេះ ជាពិសេសគំនិត លោភលន់។