សន្តអាសនៈ សេរីភាពរបស់ព្រះវិហារនៅវៀតណាម គឺជាសេចក្តីសុខរបស់សង្គម
សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចប្រជុំនៃក្រុមការងាររួមវៀតណាម-សន្តអាសនៈបាន អះអាងឡើងវិញនូវទំនាក់ទំនងទ្វេភាគីល្អរវាងភាគីទាំងពីរ និងបញ្ជាក់ពីរបៀបដែលព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសនេះបន្តសេរីភាពខាងជំនឿ។
វ៉ាទីកង់ញូវបានរាយការណ៍ថា កិច្ចប្រជុំគណកម្មការចម្រុះនេះបានរៀបចំធ្វើឡើង នៅទីក្រុងហាណូយ កាលពីចុងសប្តាហ៍មុន បន្ទាប់ពីភាគីទាំងពីរបាន បញ្ចប់កិច្ចប្រជុំនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ដោយបានព្រមព្រៀងគ្នាឲ្យមានស្ថានភាពអ្នកតំណាងសម្តេចប៉ាបនៅវៀតណាម។
កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយលោកស្រី ឡេ ធី ធឹកហាង (Le Thi Thu Hang) អនុរដ្ឋមន្ត្រីក្រសួងការបរទេសជា ប្រធានគណៈប្រតិភូវៀតណាម និងលោកអគ្គអភិបាល មីរ៉ូស្លាវ វាចូវស្គី ( Mirosław Wachowski ) អនុរដ្ឋរដ្ឋមន្រ្តី ទទួលបន្ទុកទំនាក់ទំនងជាមួយរដ្ឋ ជាប្រធានគណៈប្រតិភូ របស់សន្តអាសនៈ។
កិច្ចប្រជុំនេះបានផ្តោតលើ សេរីភាពនៃព្រះវិហារ ក្នុងការអនុវត្តបេសកកម្មរបស់ខ្លួនដើម្បីជាប្រយោជន៍នៃសង្គមទាំងមូល ហើយសមាជិកនៃអង្គប្រជុំ បានកត់សម្គាល់ថាព្រះសហគមន៍កាតូលិកនៅវៀតណាមនឹងបន្តត្រូវបានបំផុសគំនិត ទាក់ទងនឹងការអនុវត្តតាមជីវភាពការរស់នៅស្របតាមការប្រកាស ដំណឹងល្អ។
មុនពេលចាកចេញពីប្រទេសវៀតណាម គណៈប្រតិភូសន្តអាសនៈក៏ បានចូលជួបសម្តែងការគួរសមជាមួយអាជ្ញាធរវៀតណាមមួយចំនួន និងជួបជាមួយលោក ចូសេប វូវាន់ ធៀន (Joseph Vũ Văn Thiên) អគ្គអភិបាលនៃព្រះសហគមន៍ហាណូយផងដែរ៕