រឿងល្បែងស៊ីសង! ច្បាប់ហាមឃាត់ហើយតែយើងក៏ត្រូវតែហាមចិត្តខ្លួនឯងផងដែរ

រឿងល្បែងស៊ីសងផ្សងសំណាងនេះ មិនមែនជារឿងថ្មីទេនៅក្នុងសង្គមកម្ពុជារឿងនេះវាកើតឡើងយូរហើយ ហើយរដ្ឋាភិបាលនិងអាជ្ញាធរក៏ធ្លាប់លេងធម៌ក្តៅរួចមកហើយដែរ ប៉ុន្តែនៅតែបន្តមានដល់បច្ចុប្បន្ន​។

ពាក់ព័ន្ធនឹងល្បែងស៊ីសងផ្សងសំណាងនេះ  កាលពីពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានចាត់វិធានការក្តៅផងដែរ ប៉ុន្តែទោះជាក្តៅយ៉ាងណា​បើពលរដ្ឋនៅតែវក់នឹងវា គឺនៅតែមានអ្នកលួចលាក់លេង ។​

ល្បែងស៊ីសងផ្សងសំណាងនេះគឺមានច្រើនណាស់ ហើយក៏មានច្រើនរូបភាព ដោយរួមទាំងរឿង ចាក់កន្ទុយលេង ចាក់ឆ្នោត លេងយូគី លេងចាក់អាប៉ោង ជាដើម ដែលខ្លះមានរហូតដល់ អស់ស្រែ អស់ផ្ទះសម្បែងជាហូរហែរ ។​

រឿងនេះបើច្បាប់លេងតឹងប៉ុណ្ណាក៏នៅតែមានដែរ បើយើងមិនអប់រំចិត្តគំនិត និង ពង្រឹងស្មារតី ហើយឈប់លេងដោយខ្លួនឯង ទេនោះ ។​សូមពង្រឹងចិត្តគំនិតនិងពង្រីកការគិតរបស់យើងទាំងអស់គ្នាឡើងវិញ ។ សូមកុំវក់ ហើយកុំល្ងង់ ប្រសិនបើយើងលេងឈ្នះរហូតនោះ មិនមែ​នមានអ្នកដែលមានរហូតនោះទេ ជាពិសេសគឺមេ ខណៈដែលយើងជាកូននេះ​លេងដាច់បាយដាច់ទឹក​ឈ្នះតិចតួចសប្បាយ ប៉ុន្តែលេងយូរៗទៅសូម្បីតែខោក៏សឹងមិនសល់សម្រាប់ ស្លៀកការពារកេរិ្តខ្មាស់ផង ។​

ដូចអ្នកវក់កន្ទុយលេខនេះមួយ ដល់វក់មែនទែន ដេកមិនដែលចេះស្កប់ស្កល់នឹងគេទេ គឺយល់សុបិនរហូត ហើយតាំងនាំគ្នាយកអ្វីដែលយល់សុបិន្តនេះមកកាត់ចេញជាលេខយកទៅចាក់អស់លុយអស់កាក់ហើយ ។​

ពេលខ្លះទៀតទោះជាមិនយល់សុបិន្តក៏ដោយអោយតែឃើញអ្វីប្លែងសូម្បីពេលខ្លះឆ្កែបោលបុកធុងក៏អាចកាត់យកលុយទៅបោះឲ្យមេដែរ ។ 

សូមពិចារណា ប្រសិនបើយើងចាក់ទៅត្រូវៗ​ តើមានមេឆ្នោត មេកន្ទុយលេខ មេល្បែងស៊ីសងណាក្រទេ ។​ ត្រង់នេះវាដូចជាគេនិយាយប្រៀបធៀបលេងសើចកន្លងមកទៅដឹងហើយ ផ្ទះអ្នកលល្បែងខ្ទមទេ តែផ្ទះមេល្បែងគឺវីឡាដ៏ស្កឹមស្កៃ ។​

នេះមិនមែនជាតថភាពលេងសើចនោះទេ វាគឺជាតថភាពជាក់ស្តែងដែលយើងត្រូវតែពង្រឹង​ចិត្តហើយកុំលោភលន់ចង់បានអ្វីស្រូលដោយមិនបានបញ្ចេញពលកម្ម។ សូមឈប់ទៅរាល់កា​រលេងល្បែងទោះតិចក្តី ពីព្រោះយកអាកំទិចលុយបន្តិចបន្តួចដែលយើងគិតនេះទៅសន្សំកា​ន់ខែកាន់ឆ្នាំហើយយកមករាប់សាកមើលតើវាសល់ប៉ុន្មាន។ ​ហើយរិះគិតឡើងវិញទៅមើលថា តាំ​ងពីចាក់មក លុយដែលឈ្នះនោះមានសល់អីជាដុំកំភូនទេ ក្រៅពីបំណុល និងបញ្ហា នៅក្នុងគ្រួសារ៕