គ្រាន់តែល្មើសល្បឿនចរាចរណ៍បន្តិចបន្តួចសោះ ម៉េចចាំថតរូប​!

ពលរដ្ឋកំពុងតែដាក់សំនួរខណៈដែលសមត្ថកិច្ចចរាចរណ៍ដែលបានធ្វើការផាកពិន័យពួកគេពីករណីបើកបរហួសល្បឿន មានករណីថតរូប​ពួកគេទុក។

ចង្ងល់នេះមានលើកឡើងនៅលើបណ្តាញសង្គមកាលពីប៉ុន្មានថ្ងៃមុននេះ ដោយបានលើកឡើ​ងថា ករណីល្មើសល្បឿនមានថតរូបនេះបានកើតមានឡើងនៅលើកំណាត់ផ្លូវជាតិលេខ ៥។​

តាមការចែករំលែកនោះបានឲ្យដឹងថា​ អ្នកដែលត្រូវបានសមត្ថកិច្ចចាប់ល្បឿននោះគឺបានបញ្ជា​ក់ថា លោកស្ម័គ្រចិត្ត និងអនុវត្តតាមការចាត់ចែងរបស់សមត្ថកិច្ចពីព្រោះជាសមត្ថកិច្ច ដែ​លអនុវត្តច្បាប់ចរាចរណ៍ ខណៈដែលល្បឿនដែលលោកបានលើសនោះគឺលើសតិចតួចទេ  ហើ​យលោកក៏បានបងប្រាក់ពិន័យតាមច្បាប់កំណត់ ហើយក៏ត្រូវបានសមត្ថកិច្ចដកពិន្ទុរពីប័ណ្ណបើកបរលោកថែមទៀត ។

ទាំងការផាកពិន័យ និងទាំងការដកពិន្ទុរគឺលោកមិនបានជំទាស់អ្វីទាំងអស់ គឺស្ម័គ្រចិត្តអនុវត្តតាម ហើយនេះគឺជាកំហុសពិតៗ ប៉ុន្តែលោកឆ្ងល់មួយ នៅត្រង់ថា ផាកក៏ផាកហើយ ពិន្ទុក៏ដ​ក ហើយដែរ ខណៈដែលល្បឿនដែលលើសនោះក៏មិនជាល្មើសធ្ងន់ធ្ងរដែរ គឺលើសបន្តិចបន្តួច ប៉ុន្តែលោកឆ្ងល់ថា ហេតុអ្វីបានជាសមត្ថកិច្ចថតរូបលោកទៅវិញ ។​

លោកបានដាក់ជាសំនួរដោយចម្ងន់ថា តើច្បាប់ពិតជាតម្រូវឲ្យថតរូបជនដែលល្មើសល្បឿនកំ​ណត់ដែរឬទេ។ លោកមិនបានប្រពឹត្តបទល្មើសព្រហ្មទណ្ឌ ហើយក៏មិនប្រឆាំងនឹងចំណាត់ការរបស់សមត្ថកិច្ចអ្វីទាំងអស់ ហើយម៉េចបានជាមានការថតរូបលោក​។

លោកក៏បានដាក់សំនួរនៅលើបណ្តាញសង្គម និងសុំអោយមានការពន្យល់លើករណីនេះ ដូ​ច្នេះយើងខ្ញុំគិតថា សមត្ថកិច្ចគួរតែមានសេចក្តីពន្យល់ លើករណីនេះហើយ ពីព្រោះដូចជាប្លែកដែរ ​ព្រោះកន្លងមក ដូចជាមិនមានការថតរូបអ្នកល្មើសចរាចរណ៍ឡើយ ហើយបើថត គឺលុះត្រា​តែករណីគ្រោះថ្នាក់ចរាចរណ៍នោះ វាមានករណីធ្ងន់ធ្ងរ ប៉ុន្តែករណីត្រឹមតែល្មើសល្បឿន ដូ​ចជាកម្រណាស់។​

សរុបមកវិញនៅលើករណីនេះ ប្រសិនបើច្បាប់កំណត់បែបនេះការដែលសមត្ថកិច្ចថតក៏ថតទៅ​ចុះ ប៉ុន្តែសុំការពន្យល់ផងពីព្រោះកន្លងមកបទល្មើសថតដូចជាបានរៀបរាប់ខាងលើគឺអនុវត្តតែទោសព្រហ្មទណ្ឌធំៗទេ ហើយនៅក្នុងករណីរដ្ឋប្បវេណី ដូចជាមិនគួរមានករណីថតបែបនេះឡើយ​។​

ករណីនេះប្លែកដែរ ប៉ុន្តែប្រសិនបើករណីនេះជាករណីអនុវត្តលើសគួរតែ បញ្ឈប់អនុវត្តទៅ​ពី​ព្រោះវាជាការអនុវត្តលើសច្បាប់កំណត់ ហើយអាចនឹងបំពានដល់សិទ្ធិ​ និងប៉ះពាល់ដល់សិទ្ធិបុគ្គលផងដែរ៕