សម្តេចប៉ាបបង្កើតក្រុមការងារសិក្សាលើប្រធានបទនៃសន្និបាតស៊ីណូដាលក្នុងខែតុលា២០២៤

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានបង្កើតនូវក្រុមការងារដើម្បីវិភាគនិងសិក្សានៅលើប្រធានបទនានាកាលពីកិច្ចប្រជុំដំបូងនៃមហាសន្និបាតព្រះសហគមន៍កាតូលិកដែលបានដំណើរការនៅក្នុងសន្និបាតដែលបានរៀបចំកាលពីខែតុលា ឆ្នាំ២០២៣។

តាមការគម្រោងដែលគ្រោងទុកសន្និបាតព្រះសហគមន៍កាតូលិកពិភពលោកនៅជុំថ្មី គ្រោងនឹងរៀបចំឡើងពីថ្ងៃទី០២ រហូតដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។

គេបានដឹងទៀតថា នៅមុនពេលសន្និបាតនេះពីរថ្ងៃ អ្នកចូលរួម មានកម្មវិធីសំខាន់ពីរ ដែលដំណើរការចាប់ពីថ្ងៃទី ៣០ ខែ កញ្ញា រហូតដល់ ថ្ងៃទី១ ខែតុលា។

ដោយឡែកក្រុមការងារកំណត់ប្រធានបទនៃមហាសន្និបាទនេះ ត្រូវបានគេដឹងថា នឹងធ្វើការសិក្សានៅលើបញ្ហានានាដែលកត់នៅក្នុងសន្និបាតលើកមុខ ដើម្បីយកមកវិភាគកំណត់ ជាប្រធានបទថ្មី៕