សម្តេច​ប៉ាប ​កែប្រែ​បទដ្ឋាន​តុលាការ​បុរី​វ៉ាទីកង់​

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានសម្រេចចិត្តដាក់ចេញ និងពង្រឹងការអនុវត្តកែប្រែបទដ្ឋានថ្មីនៅស្ថាប័នតុលាការរបស់ព្រះសហគមន៍។

ប្រភពដដែលបានបន្តថា តាមរយៈសេចក្តីប្រកាសមួយ បានឲ្យដឹងថា សម្តេចប៉ាប បានសម្រេ​ចកែប្រែច្បាប់ដែលគ្រប់គ្រងប្រព័ន្ធតុលាការរបស់បុរីវ៉ាទីកង់ ជាពិសេសទាក់ទងនឹងប្រាក់ឈ្នួ​ល និងប្រាក់សោធនសម្រាប់ចៅក្រម។

ប្រភពដដែលបានបន្តថា បទពិសោធជាច្រើនឆ្នាំបានគូសបញ្ជាក់ពីតម្រូវការ សម្រាប់ការផ្លាស់ប្តូ​រជាបន្តបន្ទាប់ចំពោះបទប្បញ្ញត្តិតុលាការរបស់បុរីវ៉ាទីកង់ដែលទាក់ទងនឹងសេចក្តីថ្លៃថ្នូរវិជ្ជាជីវៈ និងបញ្ហាសេដ្ឋកិច្ចរបស់ចៅក្រមនៅសាលាក្តី និងការិយាល័យលើកកម្ពស់យុត្តិធម៌របស់ព្រះសហគមន៍។

សម្តេចប៉ាប បានពន្យល់ពីការសម្រេចចិត្តរបស់ទ្រង់ ដើម្បីធ្វើការផ្លាស់ប្តូរទៅលើទិដ្ឋភាពមួយចំនួននៃប្រព័ន្ធតុលាការរបស់បុរីវ៉ាទីកង់។​

នៅដើមដំបូងនៃលិខិត ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុនទ្រង់បាន​បញ្ជាក់​ថា ការ​ចូល​និវត្តន៍​របស់​ចៅក្រម​ធម្មតាឥឡូវ​ត្រូវ​បាន​កំណត់​នៅ​អាយុ៧៥ ឆ្នាំ ខណៈ​សម្រាប់​ចៅ​ក្រមថានៈកាឌីណាលើ ​ត្រូវ​បាន​កំណត់​ឲ្យចូលនិវត្តន័ នៅ​អាយុ៨០ ឆ្នាំ។

នៅក្នុងលិខិតនោះសម្តេចប៉ាបបានអំពាវនាវឱ្យគោរព គោលការណ៍នៃភាពមិនអាចផ្លាស់ប្តូរបានរបស់ចៅក្រម និងការធានានូវរយៈពេលសមហេតុផលនៃដំណើរការសាលាយុត្តិធម៌៕