សហគមន៍អន្តរជាតិគាំទ្រការប្រឆាំងក្រុមបងធំនៅហៃទី

វ៉ាទីកង់ញូវបានរាយការណ៍ថា សហគមន៍អន្តរជាតិ ហាក់បង្ហាញនូវការគាំទ្រនៅគំនិតផ្តួចផ្តើមដោយការប្រើប្រាស់កម្លាំងសន្តិសុខអន្តរជាតិដើម្បីដោះស្រាយ និងប្រឈមមុខនឹងបញ្ហា ដែលប​ង្កឡើងដោយក្រុមក្មេងទំនើងនៅក្នុងប្រទេសហៃទី។

ប្រភពដដែលបានអះអាងថា កាណាដា ប៉េណាំង បារាំង និងចាម៉ៃកា គឺបានបង្ហាញនូវការ គាំទ្រឲ្យប្រើប្រាស់កម្លាំងសន្តិសុខរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសនេះ ដើម្បីចាត់វិ​ធានការប្រឆាំងនឹងក្រុមក្មេងទំនើងនិងក្រុមបងធំ ។​

ប្រភពដដែលបានបន្តថា ការគំាទ្រនេះត្រូវបានគេដឹងថា គឺចេញមកពីកិច្ចប្រជុំមួយនៅក្នុងប្រ​ទេ​សប្រេស៊ីល ក្រោមការចូលរួមដោយសហរដ្ឋអាមេរិកផងដែរ ។

មកដល់ពេលនេះគេដឹងថា ទីក្រុងវ៉ាស៊ីនតោន បានសន្យាថា នឹងផ្តល់ការគាំទ្រមូលនិធិម្លាំងសន្តិសុខពហុជាតិសាសន៍ ដែលដឹកនាំដោយប្រទេសកេនយ៉ាកាលពីឆ្នាំទៅ។

ក្រៅពីប្រទេសខាងលើ លោក អេនតូនី ប្លេងឃេន រដ្ឋមន្រ្តីការបរទេសអាមេរិក ក៏បានបង្ហាញនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមឡើងមកនេះ។​

លោកបានអះអាងថា យើងត្រូវការជួយហៃទីច្រើនថែមទៀត ជាពិសេសគឺជួយឲ្យមានស្ថេ​រ​ភាព កម្លាំងប៉ូលីសហៃទី ដែលជាជនគន្លឹះនៅក្នុងការលើកកំពស់និងកែលំអរស្ថានការណ៍សន្តិសុខ។

លោកបានបន្តថា ហៃទីមិនត្រូវរស់នៅក្នុងកណ្តាប់ដៃរបស់ក្រុមជនឥន្ធពាល បន្តទៀតបានឡើ​យ៕