សម្តេចប៉ាបអធិដ្ឋានសុំសន្តិភាព និងដំណោះស្រាយរដ្ឋពីរសម្រាប់ប៉ាឡេស្ទីននិងអ៊ីស្រាអែល

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានអធិដ្ឋាន និងទូលអង្វររកសន្តិភាពពិភពលោក ដោយសង្កត់ធ្ងន់លើផលវិបាកដ៏អាក្រក់នៃសង្រ្គាម។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។​

នៅពេលដែលទ្រង់ជួបជាមួយនឹងគ្រីស្តបរិស័ទនៅក្នុងកម្មវិធីអប់រំជំនឿប្រចាំសប្តាហ៍នៅថ្ងៃពុធ សម្តេចប់ាបបានជំរុញគ្រីស្តបរិស័ទបន្តការអធិដ្ឋានសម្រាប់តំបន់ដែលរងគ្រោះដោយជម្លោះ ដូ​ចជាអ៊ុយក្រែន ប៉ាឡេស្ទីន អ៊ីស្រាអែល និងមីយ៉ាន់ម៉ា។

សម្តេចប៉ាបបានលើកទឹកចិត្តឲ្យពិភបលោកបន្តការតស៊ូមតិសម្រាប់ដំណោះស្រាយដោយសន្តិ​វិធី និងការផ្សះផ្សា។

ទ្រង់បានរំលឹកថា សង្រ្គាមតែងតែជាការ​បរាជ័យ ហើយអ្នកដែលចំណេញពីសោកនាដកម្មទាំងនេះ គឺជាក្រុមហ៊ុនផលិតអាវុធ។

សម្តេចប៉ាបមានបន្ទូលថា ៖ «អនុញ្ញាតឱ្យយើងអធិដ្ឋានសម្រាប់សន្តិភាព សម្រាប់ពិភបលោកទាំងមូល»។

សម្តេចប៉ាបក៏បានបញ្ជាក់ផងដែរថា ៖ «យើងត្រូវតែអធិស្ឋានសម្រាប់មជ្ឈិមបូព៌ា និងជាពិសេ​ស​សម្រាប់តំបន់ហ្គាហ្សា ទីនោះពលរដ្ឋរងទុក្ខវេទនាខ្លាំងណាស់»។

សម្តេចប៉ាបបានអធិដ្ឋានសុំសន្តិភាពរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដើម្បីឱ្យពួកគេក្លាយជារ​ដ្ឋពីរ មានសេរីភាព និងមានទំនាក់ទំនងល្អ។

ទ្រង់​បាន​បញ្ចប់​ថា​ ​សូម​ឲ្យ​យើង​អធិស្ឋាន​សុំ​សេចក្ដី​សុខ​៕

Daily Program

Livesteam thumbnail