សម្តេចប៉ាប៖ សង្រ្គាមនៅអ៊ុយក្រែន សូមចរចារ កុំខ្មាសអៀន

ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែនក្នុងបទសម្ភាសមួយជាមួយ ស្ថានីយទូរទស្សន៍ស្វីស សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូបាន ឆ្លុះបញ្ចាំងពីទិដ្ឋភាពផ្សេងៗនៃសង្រ្គាម និងឥទ្ធិពលបំផ្លិចបំផ្លាញរបស់វា ដោយកត់សម្គាល់ថា វាត្រូវការភាគីទាំងពីរដែលកំពុងធ្វើសង្រ្គាម និងលើកទឹកចិត្តឱ្យមានការចរចាដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន និងហ្គាហ្សា។

នៅក្នុងបទសំភាសន៍ជាមួយនឹងទូរទស្សន៍ Télévision Suisse ដែលជាស្ថានីយ៍សាធារណៈរបស់ប្រទេសស្វីស ផ្សាយជាភាសាបារាំងកាលពីថ្ងៃសៅរ៍ សម្តេចប៉ាបបានមានបន្ទូលថា ការប្រយុទ្ធគឺជាសង្រ្គាម ហើយសង្រ្គាមវាមិនដែលបង្កឡើងដោយភាគីម្ខាងនោះទេ ហើយវាត្រូវការពីរភាគី ដូច្នេះអ្នក​ទទួល​ខុស​ត្រូវ​គឺ​អ្នក​ទាំង​ពីរ​ភាគី។

សម្តេចប៉ាបបានមានបន្ទូលថា សង្រ្គាមមិនអាចបញ្ចប់ដោយសារតែការធ្វើសង្រ្គាមបានឡើយ ភាគីទាំងសងខាងនៃសង្រ្គាម គួរតែមកតុរួមដើម្បីធ្វើការចរចាសន្តិភាព ហើយត្រូវតែមាន ​ភាព​ក្លាហាន​នៅក្នុងការចរចារ។

សម្តេចប៉ាបបានជំរុញឱ្យភាគីនៃសង្រ្គាមនៅអ៊ុយក្រែន «កុំខ្មាស់អៀនក្នុងការចរចា មុនពេលអ្វីៗកាន់តែអាក្រក់ទៅៗ»។

លោក​បាន​ចង្អុល​បង្ហាញ​ថា ការ​ចរចា​ក៏​អាច​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ជំនួយ​ពី មហាអំណាច​អន្តរជាតិ។

សម្តេចប៉ាបបាន​មាន​ប្រសាសន៍​ថា​ ៖ «ពាក្យ ចរចា ជា​ពាក្យ​ក្លាហាន»។ លោក​បន្ត​ថា​​នៅ​ពេល​ដែល​អ្នក​ឃើញ​ថា​អ្នក​ចាញ់​នោះ​រឿង​មិន​ល្អ​នោះ​គឺ​ត្រូវ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ចរចា​។ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ខ្មាស​អៀន ប៉ុន្តែ​តើ​ការ​ស្លាប់​ប៉ុន្មាន​នឹង​ត្រូវ​បញ្ចប់? ការចរចាទាន់ពេល; ស្វែងរកប្រទេសដែលអាចសម្រុះសម្រួលបាន។

សព្វថ្ងៃនេះឧទាហរណ៍នៅក្នុងសង្គ្រាមនៅអ៊ុយក្រែនមានមនុស្សជាច្រើនដែលចង់សម្រុះសម្រួល។ ទួរគីបានប្រកាស ធានាចូលខ្លួ សម្រាប់រឿងនេះ។ ហើយ​ប្រទេសផ្សេងៗទៀតសូម កុំ​ខ្មា​ស​អៀន​ក្នុង​ការ​ចរចា​មុន​ពេល​មាន​រឿង​អាក្រក់»៕​