សម្តេចប៉ាប៖ ជនចំណាកស្រុកជាបញ្ហាប្រឈមមួយសម្រាប់យើងជាគ្រីស្តបរិស័ទ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានជំរុញឱ្យក្រុមលោកអភិបាលមកពីតំបន់ព្រំដែននៃប្រទេសកូឡុំប៊ី និ​ងកូស្តារីកា រួមជាមួយនឹងក្រុមលោកអភិបាលនៅប្រទេសប៉ាណាម៉ា លុបបំបាត់ភាពព្រងើយក​ន្តើយ ចំពោះជនចំណាកស្រុក និងជនភៀសខ្លួនដែលឆ្លងកាត់តំបន់ដារៀន ហ្គេប ( Darien Gap) រវាងប៉ាណាម៉ា និងកូឡុំប៊ី។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាប បានមានបន្ទូល នៅក្នុងសារមួយទៅកាន់ក្រុមលោ​ក អភិបាល ដែលបានចេញផ្សាយកាលពីថ្ងៃពុធថា ពួកគេកំពុងរង់ចាំយើងនៅលើច្រាំងនៃសមុ​ទ្រនៃទឹកភ្នែកនិងការស្លាប់របស់ បុរសនិងស្ត្រី និង កុមារជាច្រើននាក់ ។

ក្រុមលោកអភិបាល មកពីប្រទេសទាំងបីបានជួបប្រជុំគ្នានៅប្រទេសប៉ាណាម៉ាដើម្បីពិភាក្សាដោយផ្តោតជាពិសេសលើការប្រកាសដំណឹងល្អ ទៅកាន់ជនចំណាកស្រុករាប់រយ នាក់ដែលព្យាយាមឆ្លងកាត់ តំបន់ដារៀន ហ្គេប ដែលជាតំបន់មួយ ស្ថិតនៅចន្លោះរវាងអាមេរិកកណ្តាល និងខាងត្បូង។

កាលពីឆ្នាំ ២០២៣ មានជនចំណាកស្រុកជាង ៥សែន នាក់ត្រូវបានគេប៉ាន់ស្មានថាបានឆ្លងកាត់ច្រករបៀង រវាងប្រទេសកូឡុំប៊ី និងប៉ាណាម៉ាហើយនៅឆ្នាំ២០២៤ ច្រកនេះ ត្រូវបានគេ រំពឹងថា នឹងក្លាយជាច្រកមរណៈមួយសម្រាប់ជនភៀសខ្លួន។

នៅក្នុងសារលិខិតរបស់ទ្រង់ទៅកាន់ក្រុមលោកអភិបាលទាំងនោះ សម្តេចប៉ាប បានគូសបញ្ជា​ក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ព្រះសហគមន៍នៅអាមេរិកឡាទីន និងតំបន់ការ៉ាប៊ីន ដែលតែងតែស្វែងរកដើម្បីក្លាយជាសកម្ម គ្មានព្រំដែនដើម្បីជួយជនភៀខ្លួន។

សម្តេចប៉ាបបានមានបន្ទូលថា រាល់ជនភៀសខ្លួន និងជនចំណាកស្រុកដែលចាកចេញពីស្រុកកំណើតរបស់ពួកគេ ជាជាបញ្ហារបស់ គ្រីស្តបរិស័ទ។

សម្តេចប៉ាប បានមានប្រសាសន៍ថា ទ្រង់សូមលើកទឹកចិត្តអ្នកឱ្យធ្វើការដោយមិននឿយហត់ ដើម្បីលុបបំបាត់ការព្រងើយកន្តើយនេះ” ដូច្នេះថា នៅពេលដែលបងប្អូនប្រុសស្រីដែលធ្វើចំណាកស្រុកមកដល់ ពួកគេនឹងរកឃើញព្រះសហគមន៍ ជាកន្លែងដែលពួកគេមិនមានអារម្មណ៍តានតឹង ប៉ុន្តែត្រូវបានស្វាគមន៍។ កន្លែង​ណា​ដែល​ការ​ស្រេក​ឃ្លាន​អាច​ត្រូវ​បាន​ពន្លត់ ហើយ​ក្តី​សង្ឃឹម​បាន​រស់​ឡើង​វិញ៕

Daily Program

Livesteam thumbnail