សម្តេចប៉ាប៖ ការផ្លាស់ប្តូរពិភពលោកចាប់ផ្តើមដោយពាក្យពីរម៉ាត់

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានផ្ញើសារប្រាប់ទៅអស់កូនចៅកុមារា និងកុមារីនៅទូទាំងពិភពលោកថា ពួកគេអាចផ្លាស់ប្តូរពិភពលោកទាំងមូលបាន ប៉ុន្តែសូមប្រើប្រាស់នូវពាក្យពីរម៉ាត់ គឺ «សូម»និង «សូមអរគុណ»។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។​

នេះគឺជាខ្លឹមសារដែលសម្តេចប៉ាបបានបញ្ជាក់នៅក្នុងសារដែលទ្រង់ផ្ញើរទៅកាន់កុមារា និងកុ​មារីនៅលើពិភពលោកនៅមុនពេលដែលព្រះសហគមន៍កាតូលិកនឹងរៀបចំទិវាកុមារពិភពលោ​កជាលើកដំបូងនៅក្នុងទីក្រុងរ៉ូមរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី២៥និង២៦ខែឧសភា ខាងមុខនេះ​។​

សម្តេចប៉ាបបានមានបន្ទូលថា កុមារានិងកុមារីពិតជាមានសារៈសំខាន់ណាស់សម្រាប់សង្គម ដូ​ច្នេះហើយទ្រង់លើកទឹកចិត្តពួកគេឱ្យរួបរួមគ្នា និងស្តាប់ដំបូន្មានពីមនុស្សពេញវ័យ។

នៅក្នុងសារសម្តេចប៉ាបបានបញ្ជាក់ថា កុមារទាំងអស់ នៅគ្រប់ទីកន្លែង គឺជាសញ្ញានៃបំណងប្រាថ្នារបស់មនុស្សគ្រប់រូបក្នុងការរីកលូតលាស់ និងរីកចម្រើន ប៉ុន្តែដាច់ខាតកុំភ្លេចពាក្យពីរម៉ាត់នោះ។​

ព្រះវរបិតាអភិបាលនៃព្រះសហគមន៍ក្រុងរ៉ូមបាន ​បន្ត​រំឭក​ដល់​កុមារានិងកុមារី​ថា ពួកគេ​ជា​ប្រភព​នៃ​សេចក្តី​អំណរ​សម្រាប់​ឪពុកម្ដាយ និង​គ្រួសារ​របស់​ពួកគេ ព្រមទាំងព្រះសហគមន៍នៃជំនឿរបស់ពួកគេផងដែរ៕