សម្តេចប៉ាបសុំឱ្យ គ្រីស្តបរិស័ទសាងលំនៅជាមួយព្រះជាម្ចាស់

ខណៈដែលគ្រីស្តបរិស័ទកំពុងតែស្ថិតនៅក្នុងអំឡុងពេលនៃអំណរសប្បាយសម្រាប់រដូវរង់ចាំ ស​ម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាលពីពេលថ្មីៗនេះបានមានបន្ទូលលើកទឹកចិត្តឲ្យគ្រិស្តបរិស័ទកសា​ង​លំនៅស្ថានជាមួយនឹងព្រះជាម្ចាស់។

វ៉ាទីកង់ញូវបានរាយការណ៍ថា បន្ទូលរបស់សម្តេចប៉ាបអំពីលំនៅស្ថាននេះ មិនមែនជាសំណង់នៃលំនៅស្ថាននោះទេ ប៉ុន្តែទ្រង់ចង់ឲ្យគ្រីស្តបរិស័ទរិះគិតនៅក្នុងការកសាងនូវចិត្តគំនិតដើម្បីអោ​យខ្លួនយើងអាចបើកចំហរទទួលព្រះជាម្ចាស់ទៅក្នុងចិត្តរបស់យើងទាំងអស់គ្នា។​

សម្តេចប៉ាបបានមានបន្ទូលថា ដើម្បីឲ្យចិត្តយើងនិងរូបរាងកាយរបស់យើងអាចត្រូវបានសាងឡើងសម្រាប់ព្រះជាម្ចាស់គឺដំបូងត្រូវតែស្វែងយល់ពីទ្រង់ ហើយរិះគិតអំពីទ្រង់។

សម្តេចប៉ាបបានមានបន្ទូលទៀតថា ជំហានដំបូងជាពិសេសនៅក្នុងអំឡុងពេលនៃរដូវរង់ចាំនេះគឺត្រូវតែចាប់ផ្តើមជាមួយនឹងការអធិដ្ឋាន។

ការអធិស្ឋាន គឺប្រៀបបានដូចជាកូនក្មេងដែលគោះទ្វារព្រះម្ចាស់ដោយទំនុកចិត្ត ដើម្បីយាងទ្រង់មកបន្ទាប់មក តាមរយៈការកសាងភាតរភាពជាមួយបងប្អូនប្រុសស្រី ។

សម្តេចប៉ាបបានមានបន្ទូលថា ភាតរភាព សេចក្តីស្រលាញ់ និងករុណា ជាតម្រូវការដ៏អស្ចារ្យ​ស​ម្រាប់ព្រះជាម្ចាស់៕