សម្តេចប៉ាបលើកឡើងពីតួនាទីរបស់ស្ត្រីនៅព្រះសហគមន៍ និងសង្គម

សម្តេចប៉ាបហ្វ្រង់ស៊ីស្កូបានមានបន្ទូលក្នុងសន្និសីទអន្តរជាតិស្តីពីស្ត្រីនៅក្នុងព្រះសហគមន៍ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការទទួលស្គាល់ការរួមចំណែករបស់ស្ត្រី ហើយទ្រង់បានអំពាវនាវឱ្យមានឯកភាព និងការអប់រំដើម្បីលើកកម្ពស់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។

នៅក្នុងសុន្ទរកថារបស់ទ្រង់ទៅកាន់អ្នកចូលរួមសន្និសីទអន្តរជាតិក្រោមប្រធានបទ «ស្ត្រីនៅក្នុងព្រះសហគមន៍៖ ស្រី្តជាមាតាមនុស្សជាតិ» សម្តេចប៉ាបបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកចូលរួមទាំងអស់ដោយបង្ហាញពីការដឹងគុណចំពោះវត្តមានរបស់ពួកគេនិងការរៀបចំព្រឹត្តិការណ៍នេះ។

សម្តេច​ប៉ាប​បាន​មាន​ប្រសាសន៍​ថា ៖ «ព្រះសហគមន៍​ត្រូវ​ចងចាំ​រឿង​នេះ ពីព្រោះ​ព្រះសហគមន៍ ​ក៏មានចំណែកកកើតឡើងដោយ​ស្ត្រី ដែល ជា​កូនស្រី កូនក្រមុំ និង​ជា​ម្តាយ​»។

សម្តេចប៉ាបបានលើកឡើងពីសារៈសំខាន់និងការទទួលស្គាល់ ក៏ដូចជាការវាយតម្លៃលើការរួមចំណែករបស់ស្ត្រីនៅក្នុង ការអំពាវនាវឱ្យមានការរួបរួម ការវែកញែក និងការសហការគ្នា ដើ​ម្បី​សម្រេចបាននូវគោលដៅរួមរបស់ព្រះសហគមន៍។

វ៉ាទីកង់ញូវបានរាយការណ៍ថា សន្និសិទនេះបានទាក់ទាញ និងប្រមូលផ្តុំដោយបុគ្គលសំខាន់ៗមកពីជុំវិញពិភពលោក ផ្តោតលើការបង្ហាញពីភាពបរិសុទ្ធជាគំរូរបស់ស្ត្រីដប់រូប។

សម្តេចប៉ាប បាន​បញ្ជាក់ពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមសប្បុរសធម៌ ការអប់រំ និងការអធិ​ដ្ឋានរបស់ពួកគេ ដែលបង្ហាញពីការឆ្លុះបញ្ចាំងតែមួយគត់នៃភាពបរិសុទ្ធរបស់ព្រះ តាមរយៈទេពកោ​សល្យរបស់ស្ត្រី។

សម្តេចប៉ាប បានសង្កត់ធ្ងន់ថា ៖ «ការរួមចំណែករបស់ស្ត្រីគឺចាំបាច់ជាងពេលណាទាំងអស់» ដោ​យទទួលស្គាល់បញ្ហាប្រឈមនៃការស្អប់ខ្ពើម អំពើហិង្សា និងជម្លោះមនោគមវិជ្ជានៅក្នុងពិភពលោកបច្ចុប្បន្ន៕