សម្តេចប៉ាបលុបចោលកម្មវិធីនៅថ្ងៃចន្ទដោយសារអាការៈផ្តាសាយ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានលុបចោលកម្មវិធីនៅថ្ងៃចន្ទដោយសារតែអាការៈនៃជំងឺគ្រុនផ្តាសាយ ។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។

ពាក់ព័ន្ធនឹងអាការៈនេះ ការិយាល័យព័ត៌មានសន្តអaសនៈបានប្រកាសថា អាការៈរបស់សម្តេ ចប៉ាបគឺជារោគសញ្ញាគ្រុនផ្តាសាយស្រាលទេ ហើយទ្រង់ក៏មិនមានរោគសញ្ញាធ្ងន់ធ្ងរដែរ ពោ លគឺសូម្បីតែគុ្រនក៏គ្មានដែរ។​

ប្រភពដដែលបានបន្តថា ទោះបីជាអាការៈវាស្រាល ប៉ុន្តែជាការប្រុងប្រយ័ត្ន ទោះទ្រង់បានបន្តលុបចោលកម្មវិធីនៅថ្ងៃច័ន្ទក្រោយពេលដែល ទ្រង់បានលុបចោលកម្មវិធីតាំងពីថ្ងៃសៅរ៍មក ប៉ុន្តែនៅថ្ងៃអាទិត្យទ្រង់នៅតែបង្ហាញវត្តមានតាមបង្អូច នៃវិសាលវិហារដើម្បីស្វាគមន៍គ្រីស្តបរិស័ទ និងអ្នកទេសចរទាំងអស់ដែលបានមកប្រមូលផ្តុំគ្នានៅទីលានសន្តសិលា។

ប្រភពដដែលបានបន្តថា សម្រាប់កម្មវិធីសាវនាការ និងអប់រំជំនឿប្រចំាសប្តាហ៍ដែលតែងតែរៀ​បចំនៅរៀងរាល់ថ្ងៃពុធ នៅមិនទាន់មានការប្រែប្រួលនៅឡើយទេ៕​