សម្តេចប៉ាបរំលែកទុក្ខជូនក្រុមគ្រួសារ និងជនរងគ្រោះដោយអគ្គីភ័យ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានសំដែងនូវការរំលែកទុក្ខ និងអធិដ្ឋានជូនជនរងគ្រោះក៏ដូចជាក្រុម គ្រួសាររបស់អ្នករងគ្រោះដោយគ្រោះអគ្គីភ័យមួយដែលបានកើតមានឡើងនៅអគារស្នាក់នៅពីកន្លែងនៅភាគខាងកើតទីក្រុងវ៉ាឡេនសា នៃប្រទេសប្រទេសអេស្ប៉ាញ​។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ទ្រង់បានអធិដ្ឋានជូនជនរងគ្រោះភ្លាមៗ ក្រោយពីបានទទួលព័ត៌មានថា គ្រោះអគ្គីភ័យនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤ រូប និងមនុស្សជាច្រើននាក់នៅបន្តបាត់ខ្លួននៅឡើយ។

សេចក្តីព្រួយបារម្ភនិងសាររំលែកទុក្ខនេះ គឺត្រូវបានកត់ត្រានិងចុះហត្ថលេខាដោយ លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីសន្តអាសនៈ ផ្ញើរជូន លោក អេរីក បេណាវេន វីដាល់ (Enrique Benavent Vidal)អគ្គអភិបាលនៃព្រះសហគមន៍ភូមិភាគ វ៉ាឡេនសា។

អគារដែលឆេះនេះគឺជាអគារលំនៅស្ថានរបស់ប្រជាពលរដ្ឋដែលមានកំពស់១៤ជាន់ មានមនុស្ស្កុកុះករនៅជាយក្រុង។

នៅក្នុងសារលិខិតនោះក៏បានបញ្ជាក់ថា សម្តេចប៉ាបទ្រង់ក៏បានអធិដ្ឋានជូនអស់ភ្នាក់ងារពន្លត់ អគ្គីភ័យ នៅក្នុងបុព្វហេតុសង្រ្គោះជីវិតអ្នករងគ្រង និងស្វះស្វែងរកជនរងគ្រោះនៅក្នុងអគារ ដែលកំពុងតែឆេះ ។

មកដល់ពេលនេះមានរបាយការណ៍ថា ក្រៅពីអ្នកដែលបានស្លាប់ និង​បាត់ខ្លួន គឺមានអ្នកដែល ចូលមកសង្រ្គោះនៅមន្ទីរពេទញយគឺមាន ១៥ នាក់ ដោយនៅក្នុងនោះក៏មានភ្នាក់ងារពន្លត់ អគ្គីភ័យ៤នាក់ផងដែរ ។

ក្រោយឧបត្តិហេតុនេះកើតឡើងអាជ្ញាធរនៅក្នុងតំបន់បានប្រកាសពិធីកាន់ទុក្ខនៅក្នុងទីក្រុងនេះចំនួន ៣ ថ្ងៃ ហើយនាយករដ្ឋមន្រ្តីអេស្បាញ់ក៏បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុនេះ ដោយផ្ទាល់ផងដែរ៕