សម្តេចប៉ាបមានបន្ទូលថា ទ្រង់ក៏ជាកូនជនចំណាកស្រុកដែរ

សម្តេចប៉ាបហ្វ្រង់ស៊ីស្កូបាន ផ្ញើសារទៅកាន់ក្រុមជនចំណាកស្រុកដែលបានប្រមូលផ្តុំគ្នានៅទីក្រុងមួយនៅ ប្រទេសប៉ាណាម៉ា ថាជា ព្រះសហគមន៍ជាព្រះភ័ក្ត្ររបស់ព្រះគ្រីស្ត ហើយព្រះស​ហគមន៍កាតូលិកតែងតែយកចិត្តទុកដាក់លើ ការសង្គ្រោះ និងក្តីសង្ឃឹម ដោយសេចក្តីស្រឡា​ញ់​។

វ៉ាទីកង់ញូវបានរាយការណ៍ថា នេះគឺជាសារសម្តេចប៉ាបដែលបានចេញកាលពីពេលថ្មីៗកន្លងទៅ​ ផ្ញើជូនក្រុមជនចំណាកស្រុកដែលប្រមូលផ្តុំគ្នានៅក្នុងទីក្រុង Lajas Blancas ប្រទេសប៉ាណាម៉ា។

សម្តេច​ប៉ាប​បាន​មានបន្ទូល​ពី​ការ​ចង់​ទៅជួប​ជាមួយ​ពួកគេ​ផ្ទាល់ ហើយ​បាន​សម្តែង​ការយកចិត្ត ​របស់ទ្រង់ ​ចំពោះ​ស្ថានភាព​របស់អស់អ្នកដែលមានបញ្ហា។

លោក​បាន​មាន​ប្រសាសន៍​ថា ទ្រង់ផ្ទាល់​ក៏​ជា​កូន​របស់​ជន​ចំណាក​ស្រុក​ដែរ ដែល​បាន​ចេញ​ទៅ​ស្វែង​រក​អនាគត​ដ៏​ល្អ​ប្រសើរ។

នាឱកាសនោះសម្តេចប៉ាបក៏បានអរគុណ និងលើកទឹកចិត្តដល់ព្រះសហគមន៍ឲ្យបន្តយកចិត្ត ទុកដាក់ដល់អស់ជនឥន្តោប្រវេសន៍ដែលកំពុងតែរង់ចាំការសង្រ្គោះ។

សម្តេចប៉ាបបានមានបន្ទូលថា ជនចំណាកស្រុក តំណាងឱ្យរូបកាយរងទុក្ខវេទនារបស់ព្រះគ្រីស្ត នៅពេលដែលពួកគេត្រូវបង្ខំឱ្យចាកចេញពីប្រទេសរបស់ពួកគេ ដើម្បីប្រឈមមុខនឹងហានិភ័​យ និងទុក្ខលំបាកនៃការធ្វើដំណើរដ៏លំបាក នៅពេលដែលពួកគេរកផ្លូវមិនឃើញផ្សេងទៀត ។

ទ្រង់​បាន​អំពាវនាវ​ដល់​ជន​ចំណាក​ស្រុក​កុំ​ភ្លេច​ភាព​ថ្លៃថ្នូរ​ជា​មនុស្ស​របស់​ខ្លួន ហើយ​កុំ​«​ខ្លាច​ក្រឡេក​មើល​អ្នក​ដទៃ​ក្នុង​ភ្នែក​» ព្រោះ​«​មិន​អាច​ប្រើ​ចោល​បាន​ ពួកគេ​ក៏​ជា​ផ្នែក​នៃ​គ្រួសារ​ម​នុស្សជាតិ និង​ជា​គ្រួសារ​នៃ​កូនចៅ​របស់​ព្រះ​ផងដែរ​»​

Daily Program

Livesteam thumbnail