សម្តេចប៉ាបផ្តាំគ្រីស្តបរិស័ទថា កុំ​បោះ​បង់​ខ្ញុំ​ចោល​ពេល​ចាស់​ទៅ

សម្រាប់ទិវាជនចាស់ជារាពិភពលោកឆ្នាំ២០២៤នេះ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានចេញនូវប្រធានបទមួយជាមួយនឹងសារថា «សូមកុំ​បោះ​បង់​ខ្ញុំ​ចោល​ពេលខ្ញុំ​ចាស់​ទៅ»។

វ៉ាទីកង់ញូវបានរាយការណ៍ថា ទិវាមនុស្សចាស់មិនទាន់មកដល់ទេ គឺវាគ្រោងនឹងមកដល់រហូ​តដល់ថ្ងៃទី​២៨ ខែ​កក្កដា ឯណោះ ប៉ុន្តែសម្តេចប៉ាបបានបញ្ចេញប្រធានបទនិងសារទៅគ្រីស្តបរិស័ទអោយរិះគិតលើប្រធានបទនេះឲ្យហើយ។

ប្រភពដដែលបានបន្តថា ដើម្បីឲ្យទិវាមនុស្សចាស់ពិភពលោកនៅក្នុងឆ្នាំ២០២៤នេះរៀបចំដោយរលូន និងដើម្បីជាការឆ្លុះបញ្ចាំងឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់រិះគិតនោះ គឺទ្រង់បានប្រកាសប្រធានបទនេះឲ្យហើយ ខណៈដែលចាស់ៗត្រូវបានគេចាត់ទុកថា ជាមរតកសាស្រ្តរស់មួយរបស់សង្គមមនុស្ស។​

ប្រភពដដែលបានបន្តថា ប្រធានបទនេះ គឺត្រូវបានដាក់ចេញ ដើម្បីបង្ហាញនូវសេចក្តីពិត និងសេចក្តីព្រួយបារម្ភអំពីភាពឯកកោរដែលពលរដ្ឋជាច្រើនកំពុងតែប្រឈមមុខនៅពេលដែល ខ្លួនចាស់ទៅ។​

ជាទូទៅមនុស្សចាស់ជាច្រើនគឺតែងតែប្រឈមមុខនឹងភាពឯកកោរ និងទុក្ខសោក ដោយសារតែអ្នកបន្តវេនរបស់ពួកគេខ្វះការយកចិត្តទុកដាក់៕

Daily Program

Livesteam thumbnail