សន្តអាសនៈ៖ ការអប់រំ ជាចំណុចលុបបំបាត់ការរើសអើងជាតិសាសន៍

ក្នុងអំឡុងពេលព្រឹត្តិការណ៍មួយនៅទីក្រុងញូវយ៉ក ដែលគេបានប្រារព្ធទិវាអន្តរជាតិដើម្បី ការលុ​បបំបាត់ការរើសអើងពូជសាសន៍  លោក អគ្គអភិបាលហ្គាព្រីអែល កាហ្សា (Gabriele Caccia) អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់សន្តអាសនៈប្រចាំអង្គការសហប្រជាជាតិបានលើកឡើងពីតួនាទីសំខាន់នៃការអប់រំក្នុងការលុបបំបាត់ការរើសអើងពូជសាសន៍ និងកាត់បន្ថយការរើសអើងពូជសាសន៍ដែលកំពុងបន្តប្រឆាំងនឹងជនចំណាកស្រុក ឬជនភៀសខ្លួន ដើមកំណើតអាហ្រ្វិក នៅក្នុងប្រទេសគោលដៅរបស់ពួកគេ។

វ៉ាទីកង់ញូវបានរាយការណ៍ពិធីនេះបានរៀបចំឡើងកាលពីសប្តាហ៍មុន ស្របពេលជាមួយខួបនៃការសម្លាប់មនុស្សចំនួន ៦៩ នាក់ដោយប៉ូលីសនៅឯបាតុកម្មដោយសន្តិវិធីប្រឆាំងនឹងកាអនុម័តច្បាប់ អាផាថេតនៅ ប្រទេសអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ ១៩៦០។

ប្រធានបទនៅឆ្នាំនេះត្រូវបានផ្សារភ្ជាប់ទៅនឹងទសវត្សរ៍អន្តរជាតិសម្រាប់ប្រជាជននៃជនជាតិដើមអាហ្រ្វិក ដែលលាតសន្ធឹងរយៈពេលពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២៤។

ថ្លែងនៅក្នុងព្រឹត្តិការណ៍នោះលោកអគ្គអភិបាល បានរំលឹកឡើងវិញនូវការថ្កោលទោសយ៉ាងខ្លាំងរបស់ សន្តអសនៈចំពោះការរើសអើងជាតិសាសន៍ និងការរើសអើងពូជសាសន៍ក្នុងគ្រប់ទម្រង់ទាំងអស់ ហើយបានលើកឡើងពីតួនាទីសំខាន់នៃការអប់រំដើម្បីលុបបំបាត់វា។

លោកបានរំលឹកថា ការរើសអើងជាតិសាសន៍មានទម្រង់ជាច្រើន ដែលអាចជាការរើសអើងដោយចេតនា និងហួសហេតុ ឬការរើសអើងដោយមិនដឹងខ្លួន។ លោក​បាន​មាន​ប្រសាសន៍​ថា អាកប្បកិរិយាទាំង​នេះអាច​បញ្ឆេះ​ចិត្ត​គំនិត​​ដែល​នាំ​ទៅ​រក​ការ​មើល​ងាយ និង​ការ​បោះ​បង់​ចោល​អ្នក​ទន់​ខ្សោយ​បំផុត និង​អ្នក​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​គ្មាន​ប្រយោជន៍។

លោកបានបន្តថា ការរើសអើងជាតិសាសន៍អាចបង្ហាញខ្លួនឯងនៅក្នុងគំនិត និងសកម្មភាព ដែលយើងប្រហែលជាមិនគិតថាជាការរើសអើងជាតិសាសន៍ ប៉ុន្តែវាមកពីកន្លែងនៃការរើសអើងដូចគ្នា។

លោកបានបន្តទៀតថា ការរើសអើងជាតិសាសន៍ក៏អាចបង្ហាញខ្លួនឯងក្នុងទម្រង់នៃការលុបចោល «នៅពេលដែលបុគ្គល និងសហគមន៍នៅស្ងៀម ហើយមិនធ្វើសកម្មភាពប្រឆាំងនឹងការរើសអើងជាតិសាសន៍ ការរើសអើងពូជសាសន៍ និងអយុត្តិធម៌ជាតិសាសន៍»៕

Daily Program

Livesteam thumbnail