សន្តអាសនៈបើកវគ្គបណ្តុះបណ្តាលតាមអនឡាញសម្រាប់សន្និបាតរបស់ព្រះសហគមន៍

សន្តអាសនៈនឹងបើកវគ្គបណ្តុះបណ្តាលតាមអនឡាញមួយសម្រាប់តម្រែតម្រង់និងផ្តល់គោល ការណ៍អំពីដំណើរការរៀបចំសន្និបាតព្រះសហគមន៍កាតូលិក។

វ៉ាទីកង់ញូវបានរាយការណ៍ថា វគ្គបណ្តុះបណ្តាលនេះនឹងដំណើរការនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២​០២៤ខាងមុខដោយមិនគិតថ្លៃ ហើយអ្នកដែលចូលរួម គឺអាចជាបុព្វជិត និងគ្រហស្ថទាំងពីរភេ​ទ។​

វគ្គបណ្តុះបណ្តាលនេះគឺនឹងសម្របសម្រួលដោយក្រុមអ្នករៀបចំសន្និបាតដែលមានសមាជិក ចូលរួម ៥​ រូប ហើយនៅក្នុងវគ្គបណ្តុះបណ្តាលនោះនឹងមានចែកចាយនូវវីដេអូអប់រំដល់អ្នក​ដែ​លបានចូលរួមទាំងអស់។

វគ្គបណ្តុះបណ្តាលនេះនឹងដំណើរការសម្រាប់អ្នកដែលចាប់អារម្មណ៍ចូលរួមទាំងអស់នៅលើ ពិភពលោក ហើយភាសាដែលនឹងប្រើប្រាស់នៅក្នុងវគ្គបណ្តុះបណ្តាលនោះ គឺមានអង់គ្លេស អេស្ប៉ាញ ប័ទុយហ្គាល់ បារាំង អ៊ីតាលី ប៉ូឡូញ និងអាល្លឺម៉ង់។​

តាមការគម្រោងទុកគេរំពឹងថា វគ្គបណ្តុះបណ្តាលនេះអាចនឹងទាក់ទាញអ្នកដែលពាក់ព័ន្ធ និង​ក៏ដូចជាអ្នកបម្រើការនៅក្នុងការអប់រំជំនឿនិងការប្រកាសដំណឹងល្អ ចូលរួមមិនក្រោមពី ១០០ ០០០ នាក់ឡើយ ។​

ប្រភពដដែលបានបន្តថា អ្នកដែលចាប់អារម្មណ៍គឺអាចនឹងចុះឈ្មោះតាមរយៈអាស័យដ្ឋាន គឺ https://formaciononline.bc.edu/en/home/