លោកអគ្គអភិបាលនៃព្រះសហគមន៍កាតូលិករុស្ស៊ីអធិដ្ឋានជូនជនរងគ្រោះ ក្រោយ​ការ​វាយ​ប្រហារ​ក្រុង​ម៉ូស្គូ

លោកអគ្គអភិបាល ផាវែល ផេហ្ស៊ី (Pavel Pezzi ) អគ្គអភិបាលនៃព្រះសហគមន៍នៅក្នុងប្រទេសរុស្ស៊ីបានអំពាវនាវឱ្យប្រជាជនរុស្ស៊ី បួងសួងនិងអធិដ្ឋានដល់ជនរងគ្រោះដោយការវាយប្រហារកាលពីល្ងាចថ្ងៃសុក្រ មុនដោយ បានសម្លាប់មនុស្សលើសពី ១៣០នាក់។

លោកអគ្គអភិបាល បានអធិស្ឋាននិងទូលអង្វរដល់ព្រះជាម្ចាស់ចំពោះករណីនៃការវាយប្រហារដែលបានសម្លាប់មនុស្សជាង ១៣០ នាក់ និង អ្នករបួសជាច្រើននាក់ផ្សេងទៀត ។

មកដល់ពេលនេះយ៉ាងហោចណាស់មនុស្ស ១៣៣ នាក់បានស្លាប់ក្នុងអំឡុងពេលនៃការវាយប្រហារនៅឯសាលប្រគុំតន្ត្រីមួយក្នុងតំបន់ ក្រាស្នូហ្សក ( Krasnogorsk) នៃទីក្រុងម៉ូស្គូ ។

ក្រុមរដ្ឋអ៊ីស្លាមមួយ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ខណៈដែលអាជ្ញាធរ​រុស្ស៊ី​បាន​ឃុំខ្លួន​មនុស្ស​ជាង ១០ នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយ​ដំ​នៅ​សាល​ប្រគុំ​តន្ត្រី។

ប៉ុន្មានថ្ងៃមុនការវាយប្រហារ ស្ថានទូតអាមេរិកនៅទីក្រុងមូស្គូបានចេញការព្រមានសន្តិសុខ បន្ទាប់ពីមានរបាយការណ៍ចារកម្មថាក្រុមជ្រុលនិយមនឹងវាយប្រហារការប្រមូលផ្តុំនៅទីក្រុងមូស្គូ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានហៅការវាយប្រហារនេះថាជា «អំពើភេរវកម្មដ៏ព្រៃផ្សៃ» នៅ​ក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃសៅរ៍។ លោកពូទីនបានសន្យាថានឹងដាក់ទណ្ឌកម្មអ្នកវាយប្រហារ។

គួររំលឹកថា ក្នុងឆ្នាំ ២០១៧ នៅទីក្រុងសាំងភីធ័ស្បើក ( St. Petersburg) ដែលជាទីក្រុងកំពង់ផែរុស្ស៊ីនៅលើសមុទ្របាល់ទិករបស់រុស្ស៊ីក៏ធ្លាប់រងការវាយប្រហារបែបនេះដែរ ប៉ុន្តែកាលនោះគឺមានអ្នកស្លាប់តែ១៥ នាក់ប៉ុណ្ណោះ៕

Daily Program

Livesteam thumbnail