មន្រ្តីជាន់ខ្ពស់សន្តអាសនៈ បញ្ចប់ដំណើរទស្សនកិច្ចការទូតរយៈពេល៤ថ្ងៃនៅម៉ុងតេណេហ្គ្រោ

លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ (Paul Richard Gallagher ) រដ្ឋមន្រ្តីទទួលបន្ទុកក្រសួងស​ម្រាប់ទំនាក់ទំនងជាមួយរដ្ឋនិងអង្គការអន្តរជាតិបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៤ ថ្ងៃទៅកាន់ ប្រ​ទេសម៉ុងតេណេហ្គ្រោ។

វ៉ាទីកង់ញូវបានរាយការណ៍ថា ដំណើរទស្សនកិច្ចនៅប្រទេសនៅតំបន់បាល់កង់នេះ លោកអគ្គអភិបាលបា​ន ជាមួយមន្ត្រីរដ្ឋាភិបាល និងសមាជិកព្រះសហគមន៍កាតូលិកក្នុងតំបន់។

ដំណើរទស្សនកិច្ចនេះបានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ទី ២១ និងបន្តរហូតដល់ថ្ងៃទី២៤ ខែមីនា ដោយនៅ​ក្នុងអំឡុងពេលន៉លោកបានជួបពិភាក្សា ជាមួយលោក ចាកូវ មីឡាតូវិច (Jakov Milatović)ប្រ​ធានាធិ​បតី លោក អង់ដ្រេសា មេនឌិច (Andrija Mandić) ប្រធានសភា និង​លោក មីឡូកូ ស្ប៉ាហ្សិច (Milojko Spajić) នាយករដ្ឋមន្ត្រី។

ដំណើរទស្សនកិច្ចរបស់លោកអគ្គអភិបាលបាន ធ្វើឡើងតាមការអញ្ជើញរបស់​លោក ហ្វីលីប អ៊ីវ៉ាណូវិច ( Filip Ivanović ) រដ្ឋមន្ត្រីក្រសួងការបរទេសម៉ុងតេណេហ្គ្រោ  ហើយក្រៅពីជួបឥស្សរជននៃប្រទេសនេះ លោកអគ្គអភិបាលក៏បានចូលរួមកម្មវិធីថ្វាយអភិបូជានៅវិហារ St. Tryphon ផងដែរ។

នៅមុនពេលអញ្ជើញត្រឡប់មកកាន់វ៉ាទីកង់វិញ លោកអគ្គអភិបាលក៏បានជួបសហគមន៍កាតូលិក​និង ចូលរួមនៅក្នុងកម្មវិធីអំណរសប្បាយជាមួយនឹងគ្រីស្តបរិស័ទនៅទីនោះខណៈដែលពួកគេកំពុងតែរី​ករា​យនឹងពិធីបុណ្យហែស្លឹកនៅទីនោះ៕

Daily Program

Livesteam thumbnail