មន្ទីរពេទ្យបំាប៊ីណូ ជេស៊ូ គឺជាមន្ទីរពេទ្យសម្តេចប៉ាបតំាងពី១០០ឆ្នាំមុន

ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះគឺជាថ្ងៃគម្រប់ខួប១០០ឆ្នាំដែលមន្ទីរពេទ្យកុមារ បាំប៊ីណូ ជេស៊ូ (Bambino Gesù ) ក្លាយជាមន្ទីរពេទ្យកុមារដ៏ល្បីល្បាញរបស់សម្តេចប៉ាប។​

វ៉ាទីកង់ញូវបានរាយការណ៍​ នៅពេលបង្កើតដំបូងដែលគេចាំបានថានៅក្នុងឆ្នាំ១៨៦៩ មន្ទីរពេទ្យ បាំប៊ីណូ ជេស៊ូ បានចាប់កំណើតឡើងដើម្បីសង្រ្គោះជីវិតកុមារ ។​

នៅពេលបង្កើតដំបូងនៅពេលនោះ​មន្ទីរពេទ្យនេះមានគ្រែសម្រាប់សង្រ្គោះជីវិតមនុស្សត្រឹមតែ ១២ គ្រែប៉ុណ្ណោះ។ ដោយនៅពេលនោះ មន្ទីរពេទ្យនេះគឺជាមន្ទីរពេទ្យដំបូងគេបំផុតដែលបានបង្កើតឡើងដើម្បីសង្រ្គោះជីវិតកុមារមុនគេនៅក្នុងទីក្រុងរ៉ូម។

ក្រោយពេលដែលដំណើរការជាបន្តបន្ទាប់រហូតដល់ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​១៩២៤ គណៈគ្រប់ គ្រងមន្ទីរពេទ្យក៏បានសម្រេចប្រគល់មន្ទីរពេទ្យនេះជូនទៅសន្តអាសនៈជាអ្នកគ្រប់គ្រង ដើម្បីបន្តបេសកម្មសង្រ្គោះជីវិតកុមារដែលមានជំងឺនៅក្នុងទីក្រុងរ៉ូម និងពិភពលោក។​

នៅមុនពេលមន្ទីរពេទ្យនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់សន្តអាសនៈ មន្ទីរពេទ្យនេះ ត្រូវបា​នគេដឹងថា បានជួយសង្រ្គោះជីវិតមនុស្ស៣៣.០០០ នាក់ ដោយរួមទាំងគ្រោះរញ្ជួយដី​កាលពីឆ្នាំ១៩១៥ ដែលបានបង្កឲ្យកុមារ ៤២០ នាក់ ត្រូវចូលមកសង្រ្គោះនៅពេលតែមួយ ហើយក៏ជាមន្ទីរពេទ្យដែលបានទទលអ្នកជំងឺឆ្លង​ដ៏សាហាវនៅអឺរ៉ុប​កាលពីឆ្នាំ​១៩១៨។

រហូតមកដល់ពេលសព្វថ្ងៃនេះ ហើយជាពិសេសគឺនៅពេលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រប​ស់សន្តអាសនៈ មន្ទីរពេទ្យបានជួយកុមាររាប់សិបនាក់ ដោយឡែកសម្រាប់កម្ពុជាក៏មានកុ​មា​រ មួយចំនួនអាចរស់រាន្តមានជីវិតដោយសារតែមន្ទីរពេទ្យនេះផងដែរ៕