ក្រុមលោកអភិបាលព្រះសហគមន៍នៅអឺរ៉ុបថា ការរំលូតកូនអាចមិនមែនជាសិទ្ធិមូលដ្ឋានរបស់មនុស្សជាតិ

នៅក្នុងខណៈពេលដែលបណ្តាប្រទេសនៅក្នុងសហភាពអឺរ៉ុបជួបប្រជុំគ្នាដើម្បីសម្រេចនឹងដាក់បញ្ចូលការរំលូតកូនទៅក្នុងធម្មនុញ្ញនៃសិទ្ធិជាមូលដ្ឋានរបស់មនុស្ស ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅអឺរ៉ុបបានបញ្ជាក់ជំហរប្រឆាំងគម្រោងសំណើនេះយ៉ាងមុតមាំ។

វ៉ាទីកង់ញូវបានរាយការណ៍ថា មនុស្សជាតិ ទោះក្នុងស្ថានភាពណាក៏ដោយ និងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍន៍ គឺនៅតែសំខាន់ និងមិនអាចរំលោភបំពានបាន ដូចនេះក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅ អឺរ៉ុបបានបញ្ជាក់សារជាថ្មី ដោយរំលឹកពីគោលជំហរច្បាស់លាស់របស់ព្រះសហគមន៍កាតូលិកលើរឿងនេះ។ ពួកគាត់បាននិយាយថា "ការការពារជីវិតដែលមិនទាន់កើតត្រូវបានភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការការពារសិទ្ធិរបស់មនុស្សម្នាក់ៗ" ។

ពួកគាត់បានព្រមានថា "ការលើកកម្ពស់ និងសម្របសម្រួលឲ្យមានការរំលូតកូន គឺដើរផ្ទុយទៅនឹងការលើកកម្ពស់ស្ត្រី និងសិទ្ធិរបស់ពួកគេ" ខណៈដែលក្រុមលោកអភិបាល បានរំលឹកឡើងវិញថា ការរំលូតកូន "មិនអាចជាសិទ្ធិជាមូលដ្ឋាននោះទេ" ។

សេចក្តីថ្លែងការណ៍របស់ក្រុមលោកអភិបាលបាន ពិពណ៌នាអំពីការរំលូតកូនថាជាការអនុវត្ត «ធ្ងន់ធ្ងរ និងគួរឱ្យសោកស្តាយ» នៅក្នុងបញ្ជីនៃការរំលោភលើសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ៕

Daily Program

Livesteam thumbnail