ក្រសួងព័ត៌មាន បាន​សម្រេចលុបអាជ្ញាប័ណ្ណ អង្គភាពសារព័ត៌មានចំនួនពីរ ក្រោយប្រព្រឹត្តកំ​ហុស​ធ្ងន់ធ្ងរ

ក្រសួងព័ត៌មាន បាន​សម្រេចលុបអាជ្ញាប័ណ្ណ អង្គភាពសារព័ត៌មានចំនួនពីរ ក្រោយពីម្ចាស់អង្គភា​ព ប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ក្រោយពីម្ចាស់អង្គភាព​ប្រ​ព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ។​

យោងតាម​ប្រកាស​របស់​ក្រសួងព័ត៌មាន ដែលចុះហត្ថលេខាដោយ​លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួង​ព័ត៌មាន នៅថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២៤​នេះ បានឱ្យដឹងថា ​ក្រសួងសម្រេចលុបប្រកា​ស​លេខ ០៣៩ ព.ម ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ របស់ក្រសួងព័ត៌មាន ដែលអនុ​ញ្ញា​តឱ្យ លោក ទុយ រិទ្ធី ​ជាម្ចាស់សហគ្រាសសារព័ត៌មាន ខេភី សូសលញូស៍ ដែលធ្វើអាជីវកម្មផ្សព្វផ្សាយតាមគេហទំព័រឈ្មោះ​www.khmerpostrews.com។

 ​ក្រសួងបានបញ្ជាក់ថា ៖ «ការលុបនេះ ដោយសារ​ម្ចាស់អង្គភាពបានប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងអនុវត្តផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន»។ ​​​​​

​​​ទន្ទឹមនឹងនេះដែរ ក្រសួង​ក៏បាន​សម្រេច​លុប​​ប្រកាសលេខ ០៧២ ព.ម ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យ លោក ជាវ គឹមលាង ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ជាម្ចាស់សហគ្រាសគេហទំព័រគ្រុឌ01 ដែលធ្វើអាជីវកម្មផ្សព្វផ្សាយតាមគេហទំព័រឈ្មោះ www.kruth01.com ​ដោយម្ចាស់អង្គភាពបានប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជី​វៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ដែលអនុវត្តផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន៕

 

Daily Program

Livesteam thumbnail