ណាអូមី អូសាកា កំពូលកីឡាការិនីតេនីស អាជីបលេខមួយនៅលើពិភពលោក

  • ណាអូមី អូសាកា កំពូលកីឡាការិនីតេនីស អាជីបលេខមួយនៅលើពិភពលោក

    Feb 05, 2024
    អ្នកនាង ណាអូមី អូសាកា កើតនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៩៧ នៅសង្កាត់ជូអូ នៅ ទីក្រុង អូសាកា ប្រទេសជប៉ុន។ អ្នកនាងគឺជាអ្នកលេងកីឡាតេនីសជនជាតិជប៉ុន និងអាម៉េរិក ចាប់តាំងពីឆ្នាំ២០១២។ ម្តាយរបស់អ្នកនាងគឺជាជនជាតិជប៉ុន ហើយឪពុករបស់អ្នកនាង គឺ​ជា​ជន​ជាតិហៃទី។ អ្នកនាងរស់នៅសហរដ្ឋអាម៉េរិក ចាប់តាំងពីអាយុ ៣ឆ្នាំ និងមាន​សញ្ជាតិ​ជប៉ុន​ផង​ដែរ។ អ្នក​នាងបានបោះបង់ចោលសញ្ជាតិអាម៉េរិកនៅខែតុលា ឆ្នាំ២០១៩ ដូចដែល ច្បាប់​ជប៉ុន​បានទាម​ទារ ដែលបដិសេធការមានសញ្ជាតិពីរ នៅក្រោយអាយុ ២២ឆ្នាំ។ អ្នកនាង ណាអូមី អូសាកា គឺជាអតីតនិស្សិត​នៅសកលវិទ្យាល័យ ញូ យ៉ក ផងដែរ។